ព្រះរាជអាជ្ញាទើបផ្លាស់មកថ្មីបញ្ចេញស្នាដៃចាប់មុខសញ្ញាជួញដូរគ្រឿងញឿនម្នាក់ជាអនុរក្សពន្ធនាគារ

132
ចែករម្លែក

ដោយ៖គ្រញូង/ប៉ៃលិន៖លោកច័ន្ទខេមរិនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែលទើបផ្លាស់មកកាន់សាលាដំបូងខេត្តប៉ៃលិនថ្មីៗបានដឹកនាំកម្លាំងនគរបាលចុះឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់រកស៊ីជួញដូរគ្រឿងញៀនយូរឆ្នាំមកហើយ ។

សមត្ថកិច្ចបានឱ្យដឹងថាបុរសម្នាក់នេះត្រូវបានគេស្គាល់ថាជាមន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិនសេចក្តីរាយការណ៍បន្តថាក្រោយពីធ្វើការឃាត់ខ្លួនបានរហូតមកដល់ថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ត្រូវនគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត។

សូមបញ្ជាក់ថាកាលពីម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿញៀនដោយ មានការ សម្របសម្រួលនីតិវិធី និង ដឹកនាំ ពី បញ្ជា ផ្ទាល់ពី លោក គង់ ច័ន្ទ ខេ ម រិន ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត។ក្នុងនោះដោយ មានការ ចូលរួម ពី មន្ត្រី អនុរក្ស ពន្ធនាគារ បាន ចុះ បង្ក្រាប ករណី រក្សា ទុក និង ជួញដូរ នូវ សារធាតុ ញៀន ខុសច្បាប់ នៅ ក្នុង ពន្ធនាគារ ខេត្ត ប៉ៃលិនស្ថិត ក្នុងភូមិ ទឹក ចេញឃុំ ស្ទឹង កាច់ស្រុក សាលា ក្រៅខេត្ត ប៉ៃលិន។

លោក ផង់ ជឿ ម នាយការិយាល័យ ប្រឆាំង គ្រឿងញៀន ខេត្ត បានឱ្យ ដឹង ថា ជនសង្ស័យ មាន ឈ្មោះ ឯ ល ប៉ែ ត ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជា មន្ត្រី អនុរក្ស ពន្ធនាគារ បច្ចុប្បន្ន រស់នៅ ភូមិ អូរ ច្រាក ណ្តា ល សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ។

ប្រភព ដដែល បន្ត ទៀត ថា ជនសង្ស័យនេះបានរកស៊ី ជួញដូរ គ្រឿងញៀន ក្នុង ពន្ធនាគារ ជា យូរ ឆ្នាំមក ហើយ ដោយសារ នគរបាល ប្រឆាំង គ្រឿងញៀន ខេត្ត ប៉ៃលិនតាម ចាប់ខ្លួន ជា ញឹកញាប់ញាប់តែរកភស្តុតាងមិនឃើញ។ លុះដល់ ថ្ងៃ កើតហេតុ មាន គេ រាយការណ៍ ក៏ ធ្វើការ ឆែកឆេរ ទើប រក ឃើញ គ្រឿងញៀន រួច ក៏ ចាប់ ឃាត់ខ្លួន តែ ម្តង ។

ប្រភព ដដែល បញ្ជាក់ ថា វត្ថុ តាង និង សម្ភារដែល ដកហូត បាន រួម មាន ៖ ម្សៅ ក្រាម ពណ៌ ស ថ្លា (ម៉ា ទឹកកក ICE) ចំនួន ១ កញ្ចប់ ទម្ងន់ ៨.៣១ ក្រាម(ថ្លឹងទាំងថង់)និង ថ្នាំ ញៀនប្រភេទគ្រាប់អក្សរ (WY) ទំងន់ ០.៩២ ក្រាម (ថ្លឹងទាំងថង់) និង ម៉ូតូ ចំនួន១ គ្រឿង ពាក់ ស្លា កលេខប៉ៃលិន1B-2131 រួម ជាមួយ ទូរស័ព្ទ ដៃ ចំនួន២ គ្រឿង ផង ដែរ ៕S/

រូបថត៖ជនសង្ស័យជាអនុរក្សពន្ធនាគារខេត្តប៉ៃលិនរកស៊ីជួញដូរថ្នាំញៀនយូរឆ្នាំ