ព្រះរាជា​អាជ្ញា​រង​ម្នាក់​ត្រូវបាន​ដកតំណែង​ព្រោះតែ​រឿងស្រី​ញី​

882
ចែករម្លែក
លោក អ៊ង រី (រូបថតហ្វេសប៊ុក)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​អង្គ វង្សវឌ្ឍានា បានចេញ​លិខិត​បង្គាប់ការ​ដោយបាន​សម្រេច​ឲ្យ​លោក​អ៊​ង រី ព្រះរាជា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​មក​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​ជា​បណ្តោះអាសន្ន​។​នេះ​បើ​យោងតាម​លិខិត​បង្គាប់ការ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​


​ការដក​លោក​អ៊​ង​រី​​មក​បញ្ឈរជើង​នៅ​ក្រសួងយុត្តិធម៌ បាន​ធ្វើឡើង​បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​នាំ​ស្រី​ស្នេហ៍​ចូលដេក​ផ្ទះសំណាក់ស្រែនាងហើយ ត្រូវបាន​ប្រពន្ធ​តាម​ទាន់​ដែល ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា កន្លងទៅ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បណ្តាញសារព័ត៌មាន​។​

ប្រពន្ធលោកអ៊ងរីពេលតាមទាន់ប្តីនៅផ្ទះសំណាក់់(រូបថតហ្វេសប៊ុក)


​ប្រភព​នៅពេល​កើតរឿង​ហេតុ​ប្រពន្ធ​តាម​ទាន់​នេះ ស្ត្រី​ជា​ភរិយា​បាន​ប្រាប់​អ្នកកាសែត​ថា ប្តី​របស់គាត់​បាន​លួច​មាន​ស្រី​ក្រៅ​ផ្ទះ​ច្រើនលើក​រួចមក ។​ជីវិត​គ្រួសារ​ក្នុង​រយៈពេល​ជាង​ប្រាំ​ឆ្នាំ ដែល​គាត់​បាន​រៀបការ​ជាមួយគ្នា រួមទាំង​មាន​ចំណង ដៃ​កូន ស្រី​មួយ​ថែមទៀត ។ ប្តី​របស់គាត់​ជា​អ្នកច្បាប់​តែ​រំលោភ​លើ​ច្បាប់​លួច​មាន​ស្រី​ក្រៅ​ផ្ទះ ក្បត់​ប្រពន្ធ​កូន​ជា​បន្តបន្ទាប់ ហើយ​ស្រី​ចុងក្រោយ​របស់​ប្តី​គាត់​ស្នាក់​នៅក្នុង​បុរី​ប៉េង​ហ៊ួ​ត ។​


​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានបង្ហាញ​រូបភាព​លោក អ៊​ង រី រត់​ចេញពីផ្ទះ សំណាក់​ស្រែ​នាង ហើយ​បើករថយន្ត​ចេញ​យ៉ាង​ប្រញាប់ប្រញាល់ រហូត​បុក​រះ​រថយន្ត​ផ្សេងទៀត ដែល​ចត​ក្នុងផ្ទះ​សំណាក់ ៕​សរន​

លោកអ៊ង រី(រូបថតហ្វេសប៊ុក)