ព្រះរាជ​ពិធីបុណ្យ​អុំទូក​បញ្ចប់​ដោយ​សប្បាយរីករាយៈ​ទូក​ឈ្មោះ សារាយ តេ ជោ សែន ជ័យ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ

262
ចែករម្លែក
ព្រះរាជ​ពិធីបុណ្យ​អុំទូក​បញ្ចប់​ដោយ​សប្បាយរីករាយៈ​ទូក​ឈ្មោះ សារាយ តេ ជោ សែន ជ័យ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​រយៈពេល​បី​ថ្ងៃនេះ​បានបញ្ចប់​ដោយ​សប្បាយរីករាយ​និង​ជោគជ័យ​នៅ​រាត្រី​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះ​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុងនោះ​ក៏បាន​រកឃើញ​ទូក​ដែល​លឿន​ជាងគេ​ក្នុងការ​ប្រកួត​រយៈពេល​បី​ថ្ងៃនេះ​គឺ​ទូកង​ឈ្មោះ សារាយ តេ​ជោ​សែន​ជ័យ​មកពី​ខេត្តកណ្តាល​។​

ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ​បាន​ប្រារព្ធ​នៅ​ដង​ទន្លេសាប​ខាងមុខ​ព្រះបរមរាជវាំង​ចាប់ពី​ថ្ងៃទី​១០​ខែវិច្ឆិកា ។ មាន​ទូក​មួង ទូក​ខ្នាត​អន្តរជាតិ និង ទូកង សរុប ២៩១ ទូក បាន ចូលរួម ប្រកួត​។​ក្នុងនោះ មាន​ទូក ខ្នាត អន្តរជាតិ ចំនួន ៦៦ ទូក ( ទូក នារី ២ ទូក ) ទូកង ចំនួន ១៦៤ ទូក ( ទូក នារី ១ ទូក ) ទូក មួង ៣១ ( ទូក នារី ២ ទូក ) ចំណុះ ទូក មាន ចំនួន សរុប ប ១៩.២១៨ នាក់ ( ស្ត្រី ២៧៣ នាក់ ) ។​

​លោក ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា និង ជា ប្រធាន អនុគណៈកម្មការ បច្ចេក ទេស ប្រណាំងទូក និង គណៈមេប្រយោគ បានប្រកាសថា ឆ្លងកាត់ ការប្រឡងប្រណាំង យ៉ាង ស្វិតស្វាញ ក្នុង ស្មារតី សាមគ្គីភាព ភារត ភាព យុត្តិធម៌ និង អង់អាច ក្លាហាន អស់ រយៈពេល​បី ថ្ងៃ មកនេះ លទ្ធផល បច្ចេកទេស​ទទួលបាន​។​គឺ​ទូក គូ ពិសេស នៅ ឆ្នាំ ២០១៩ នេះ មាន ចំនួន ៩៦ ទូក ។ ក្រោយពី​បានធ្វើការ ប្រកួតប្រជែង ស្វិតស្វាញ អស់ រយៈពេល​បី​ថ្ងៃ មកនេះ ទូក គូ ពិសេស ដែលមាន ល្បឿន លឿន ជាងគេ នៅក្នុង ទូទាំង ព្រះរាជាណាចក្រ កម្ពុជា មាន ចំនួន​បី​ទូក​។ គឺ
. លេខ ១- ទូក ឈ្មោះ សារាយ តេ ជោ សែន ជ័យ មកពី ខេត្តកណ្តាល ពាក់ ស្លាក លេខ ២២២ មាន ចំណុះ ៧២ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បាន ប្រើប្រាស់ ថេរវេលា ត្រឹមតែ ៣០ នាទី ២៦ វិនាទី និង ៤៥ ភាគរយ ។ . លេខ ២- ទូក​ឈ្មោះ សម្តេច វិបុល បញ្ញា បារមី មានជ័យ មកពី ខេត្តតាកែវ ពាក់ ស្លាក លេខ ២២៣ មាន ចំណុះ ៧៤ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បាន ប្រើប្រាស់ ថេរវេលា ៣០ នាទី ៣៣ វិនាទី និង ៧១ ភាគរយ តែប៉ុណ្ណោះ ។​. លេខ ៣- ទូក ឈ្មោះ គិរីរ ង្ស សុខ សែន ជ័យ មកពី ខេត្តតាកែវ ពាក់ ស្លាក លេខ ២៣២ មាន ចំណុះ ៧៤ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បាន ប្រើប្រាស់ ថេរវេលា ត្រឹមតែ ៣០ នាទី ៤៨ វិនាទី . ៣២ ភាគរយ ។

​ចំណែក​ទូក ដែល ទទួលបាន ជ័យជម្នះ ជ័យលាភី​ផ្នែក​សោភ័ណភាព គឺ​
ឆ្លងកាត់ ការវាយតម្លៃ របស់ គណៈ កម្ម ការ សោ ភ័ណ ភាព គណៈកម្មការ បច្ចេកទេស និង គណៈមេប្រយោគ បាន រកឃើញថា ទូក ដែលមាន ក្បូរក្បាច់ រចនាប័ទ្ម សោភ័ណ​ភាពល្អ មាន វិន័យ មាន សេចក្តីថ្លៃថ្នូរ និង លក្ខណៈសម្បត្តិ ល្អប្រសើរ ជាងគេ ត្រូវ​បានទទួល រង្វាន់ ផ្នែក សោ ភ័ណ ភាព មាន​បី​ទូក គឺ ១- ក្អែ កស តេ ជោ សែន ជ័យ ជា ទូក មកពី រាជធានី ភ្នំពេញ ពាក់ ស្លាក លេខ ១៦២ ចំណុះ ៧៦ នាក់ ។​២- ន រិ ន្ទ្រ រង្សី ស្រី សរ វិ ជ័ យ ចិ ត្រា បុត្រ ជា ទូក មកពី ខេត្តបាត់ដំបង ពាក់ ស្លាក លេខ ១៣០ ចំណុះ ៧៥ នាក់​និង​៣- សុវណ្ណ រាជ សី បារមី បន្ទាយ មហានគរ ជា ទូក មកពី ខេត្តបន្ទាយមានជ័យ ពាក់ ស្លាក លេខ ១២៨ ចំណុះ ៧៦ នាក់ ។​

​ដោយឡែក​ទូក​ដែល​មិនមែនជា​គូ​ពិសេស​ទទួលបាន​ចំណាត់​ដូចតទៅ ទី​១.​ទូក ខ្នាត អន្តរជាតិ នារី ផែន លេខ ១​មាន​ចំនួន​មួយ​ទូក ផែន ,​លេខ ២ មាន ចំនួន​មួយ​ទូក ។​
​ទី​២- ទូក ខ្នាត អន្តរជាតិ​បុរស​ផែន​លេខ ១ មាន ចំនួន ១៤ ទូក ផែន​, លេខ ២ មាន ចំនួន ៣៥ ទូក ផែន លេខ ៣ មាន ចំនួន ៣១ ទូក , ផែន លេខ ៤ មាន ចំនួន ១៤ ទូក​។ ​ទី​៣- ទូក អុំ ប្រពៃណី នារី ផែន លេខ ១ មាន ចំនួន​មួយ​ទូក​។
​ទី​៤- ទូក អុំ ប្រពៃណី បុរស ផែន លេខ ១ មាន ចំនួន ១១០ ទូក​, ផែន​លេខ ២ មាន ចំនួន ២៨ ទូក ផែន ,​លេខ .៣ មាន ចំនួន ១៩ ទូក , ផែន​លេខ ៤ មាន ចំនួន ៦ ទូក​។ ​ទី​៥. ទូក ចែវ នារី ផែន លេខ ១ មាន ចំនួន​មួយ​ទូក ,​ផែន លេខ ២ មាន ចំនួន​មួយ ទូក​។​ទី ៦- ទូក ចែវ បុរស ផែន លេខ ១ មាន ចំនួន ៨ ទូក​, ផែន លេខ ២ មាន ចំនួន ៨ ទូក​, ផែន លេខ ៣ មាន ចំនួន ១២ ទូក និង ផែន លេខ ៤ មាន ចំនួន​មួយ​ទូក ៕srn