ព្រះរាជ​ពិធីបុណ្យ​អុំទូក​បញ្ចប់ៈ រកឃើញ​ទូក​ដែលមាន​ល្បឿន​លឿន​ជាងគេ និង​មាន​សោភ័ណភាព​

2057
ចែករម្លែក
  • 719
    Shares

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានបញ្ចប់​ទៅដោយ​ជោគជ័យ ដោយមាន​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​បានល្អ​ប្រសើរ និង​មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​ចូលរួម​យ៉ាងច្រើន​កុះករ​។ រយៈពេល​បី​ថ្ងៃ នៃ​ព្រះ​រាជ ពិធី​បុណ្យអុំទូក មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​ជាង​បី​លាន​នាក់​។

ព្រះរាជ​ពិធីបុណ្យ​អុំទូក​បញ្ចប់ៈ រកឃើញ​ទូក​ដែលមាន​ល្បឿន​លឿន​ជាងគេ និង​មាន​សោភ័ណភាព​

​ ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្ដេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១ (២១ វិច្ឆិកា​) និង​ថ្ងៃទី​៣ (២៣ វិច្ឆិកា​) នា​ព្រះ​ពន្លាជ័យ​ខាងមុខ​ព្រះបរមរាជ វាំង ដោយ​ក្នុងនោះ​រួមមាន ព្រះរាជវង្សានុវង្ស , សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា , សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រួមទាំង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល នាម៉ឺន​សព្វ​មុខមន្ដ្រី​ព្រះបរមរាជវាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ងៀ​វ​ជាតិ ភ្ងៀ​វ​អន្តរជាតិ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

ព្រះរាជ​ពិធីបុណ្យ​អុំទូក​បញ្ចប់ៈ រកឃើញ​ទូក​ដែលមាន​ល្បឿន​លឿន​ជាងគេ និង​មាន​សោភ័ណភាព​

​ ​ព្រះមហាក្សត្រ ព្រះអង្គ​បាន​កាត់​ព្រ័ត្រ​នាយ​ប់​ថ្ងៃទី​២៣​ខែវិច្ឆិកា ដើម្បី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ​។​

​ ​លោក ប៊ូ ជុំ​សេរី អនុប្រធាន​គណៈកម្មកា​រប​ច្ចេកទេស និង​ជា​ប្រធាន​គណៈមេប្រយោគ​ការប្រកួត​ទូ​បាន​ថ្លែងថា លទ្ធផល​បច្ចេកទេស នៃ​ការប្រឡងប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៨ រួមមានៈ នា​ឆ្នាំ​២០១៨ នេះ ខេត្ត ក្រុង និង​ស្ថាប័ន ក្រសួង មន្ទីរ ចំនួន​២៤ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់តាំង​បញ្ជូន​ទូក​មួង ទូកង និង​ទូក​ខ្នាត​អន្តរជាតិ ចំនួន​២៩៥ ចូលរួម​នៅក្នុង​ព្រះរាជ​ពិធី​ដែល​នៅក្នុង​នោះ​មាន​៖ ទូក​មួង ចំនួន​៣៣ ក្នុងនោះ​មាន​ទូក​នារី​មួយ , ទូក​អុំ ចំនួន​១៦៤ ក្នង​នោះ​មាន​ទូក​នារី​មួយ , ទូក​ខ្នាត​អន្តរជាតិ ចំនួន​៩៨ ក្នុងនោះ​មាន​ទូក​នារី​ពីរ​។ ចំណុះ​ដែល​បាន​ចូលរួម​អុំ និង​ចែវ នៅក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន ១៩.០១៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២២០​នាក់​។​
​ ​លោក​បាន​បន្តថា ឆ្លងកាត់​ការប្រឡងប្រណាំង​យ៉ាង​ស្វិតស្វាញ ប្រកបដោយ​ស្មារតី​សាមគ្គីភាព ភាតរភាព យុត្តិធម៌ និង​ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន​អស់​រយៈពេល​បី​ថ្ងៃ លទ្ធផល​បច្ចេកទេស​មា​ន​ដូចតទៅៈ
.​ទូក​ខ្នាត​អន្តរជាតិ​នារី ផែនទី​១ មាន​ចំនួន​មួយ​ទូក , ផែនទី​២ មាន​ចំនួន​មួយ​ទូក
.​ទូក​ខ្នាត​អន្តរជាតិ​បុរស ផែនទី​១ មាន​ចំនួន​២០​ទូក , ផែនទី​២ មាន​ចំនួន​៣៦​ទូក , ផែនទី​៣ មាន​ចំនួន​៣០​ទូក និង​ផែនទី​៤ មាន​ចំនួន​១០​ទូក​។​
.​ទូក​សម្រស់​ប្រពៃណី​នារី ផែនទី​១ មាន​ចំនួន​មួយ​ទូក​
.​ទូក​អុំ​ប្រពៃណី​បុរស ផែនទី​១ មាន​ចំនួន​១០៧​ទូក , ផែនទី​២ មាន​ចំនួន​១២៣​ទូក , ផែនទី​៣ មាន​ចំនួន​២៦​ទូក និង​ផែនទី​៤ មនា​ចំនួន​០៦​ទូក​។​
.​ទូក​ចែវ​នារី ផែនទី​១ មាន​ចំនួន​មួយ​ទូក
.​ទូក​ចែវ​បុរស ផែនទី​១ មាន​ចំនួន​០៨​ទូក , ផែនទី​២ មាន​ចំនួន​១១​ទូក , ផែនទី​៣ មាន​ចំនួន​១៤​ទូក និង​ផែនទី​៤ មាន​ចំនួន​០៤​ទូក​។​
​ ​លោក ប៊ូ ជុំ​សេរី បាន​បញ្ជាក់ថា ទូក​គូ​ពិសេស​ដែលមាន​ល្បឿន​លឿន​ជាងគេ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៨ នេះ មាន​ចំនួន​បី​ទូក គឺ​ទូក​លេខ​១ បាន​ទៅលើ​ទូក​ឈ្មោះ កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ ជា​ទូក​មកពី​ខេត្តព្រះវិហារ ដោយ​រយៈពេល​បី​ថ្ងៃនេះ បាន​ប្រើប្រាស់​ថេរៈវេលា ២៣.៤២​នាទី​។ ទូក​លេខ​២ បាន​ទៅលើ​ទូក​សារាយ​តេ​ជោ​សែន​ជ័យ មកពី​ខេត្តកណ្តាល បាន​ប្រើប្រាស់​ថេរៈវេលា​ជាង ២៧.៣១​នាទី​។ ទូក​លេខ​៣ បាន​ទៅលើ​ទូក​សម្តេច​វិបុល​បញ្ញាបារមី​មានជ័យ មកពី​ខេត្តតាកែវ​។​
​ ​ទូក​ដែល​ទទួលបាន​ជ័យលាភី​ផ្នែក​សោភ័ណភាព គឺ​ទូក​ឈ្មោះ និស្ស័យ​ឧ​ត្ត​ម ជា​ទូក​ខ្នាត​អន្តរជាតិ​បុរស​មកពី​ខេត្តកណ្តាល​។ ទូក​ឈ្មោះ ទៀ​វិញ​សែន​ជ័យ​រស្មី​ចន្ទ្រា ជា​ទូក​អុំ​បុរស​មកពី​អង្គភាព​កង​នាវាចរណ៍​កម្ពុជា និង​ទូក​ឈ្មោះ ព្រះទីនាំង​សា​រយ​អណ្តែត​ច​ង្អា​ន់​ហុយ ជា​ទូក​ចែវ​បុរស​មកពី​ខេត្តកំពង់ឆ្នាំង​៕SRN

ព្រះរាជ​ពិធីបុណ្យ​អុំទូក​បញ្ចប់ៈ រកឃើញ​ទូក​ដែលមាន​ល្បឿន​លឿន​ជាងគេ និង​មាន​សោភ័ណភាព​