ព្រះវិហារ​បូរាណ​វត្ត​ទាន​ខ័​ន្ធ​មាន​ចំណាស់​ជិត​៣០០​ឆ្នាំ​នៅ​ស្រុក​ព្រះនេត្រព្រះ​ជួសជុល​ជិត​រួច​

249
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ព្រះវិហារ​បូរាណ​វត្ត​ទាន​ខ័​ន្ធ​ដែលមាន​ចំណាស់​ជិត​៣០០​ឆ្នាំ​នៅ​ស្រុក​ព្រះនេត្រព្រះ​ជួសជុល​ជិត​រួច​។​លោក​កែវ​ប៊ុន​យឿន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ព្រះនេត្រព្រះ​និង​ជា​សមាជិក​ក្រុមការងារ​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ថា​:​ព្រះវិហារ​ដ៏​ចំណាស់​ប្រកបដោយ​ស្ថាបត្យកម្ម សំណង់​ដ៏​វិចិត្រ​នេះ ត្រូវបាន​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ឧបត្ថម្ភ​ការជួសជុល​ទាំងស្រុង ។​

​លោក​បាន​បន្តថា : មកទល់ពេលនេះ ព្រះវិហារ​បុរាណ​នេះ​ទទួល​បានការ​ប្រក់​ដំបូល​បាន​៨០ភាគរយ​ហើយ ហើយ​ក្រុម​ជាង​កំពុងតែ​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​ធ្វើអោយបាន​រួចរាល់​មុន​ចូល​បុណ្យ​ព្រះវស្សា​ដើម្បី​ព្រះសង្ឃ​ធ្វើ​សង្ឃកម្ម​ផ្សេងៗ​តាម​ទំនៀម​ព្រះពុទ្ធសាសនា ។
​សូមបញ្ជាក់ថា ទីតាំង​វត្ត​នោះ​ស្ថិតនៅ​ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕S/

រូបថត : ព្រះវិហារ​បូរាណ​វត្ត​ទាន​ខ័​ន្ធ ដែលមាន​ចំណាស់​ជិត​៣០០​ឆ្នាំ​នៅ​ស្រុក​ព្រះនេត្រព្រះ ជួសជុល​ជិត​រួច​(​រូប​: ភ្នំ​ស្វាយ​)​