ព្រះវិហារ​មហា​ស​ង្ក្រា​ន​ស្រុក​សង្គម​ថ្មី​និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​បានចាប់ផ្ដើម​

1043
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​ដោយ​អមដំណើរ​ដោយ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​រួមជាមួយ​អភិបាលស្រុក​សង្គម​ថ្មី​បាន​អញ្ជើញ​អធិបតី​ក្នុង​ពី​ធី​ក្រុង​ពាលី​និង​អុជ ធូប​បើក​កម្មវិធី​ព្រះវិហារ​មហា​ស​ង្ក្រា​ន​ស្រុក​សង្គម​ថ្មី​និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រុម​សិ​ល្បះ​ដោយ​ភាព​ស្និទ​ស្នាល​ផងដែរ​។​
​ក្នុងឱកាស​នោះ​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​ព្រះវិហារ​មហា​ស​ង្ក្រា​ន​ស្រុក​សង្គម​ថ្មី​ដែលមាន​ការលេង​ល្បែង​ប្រជាប្រិយ របាំ​កំសាន្ត​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយ​រយ​:​ពេល​៣​ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​
​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​ថ្លែង​ក្នុងឱកាស​ចូលរួម​ប្រារព្ធ​ពិធី ចូលឆ្នាំ និង​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​ស​ង្គុ​ម​ថ្មី​និង ទទួល​ទេវតា​ឆ្នាំ​ថ្មី​នោះ​ថា​៖​ក្នុងស្ថានភាព​ប្រទេស​មាន​សុខសន្តិភាព ទើប​មាន​កម្មវិធី សប្បាយរីករាយ​កើតឡើង​នៅក្នុង​ខេត្តព្រះវិហារ​និង​នៅ ទូទាំងប្រទេស ។​ក្រៅពីនេះ​លោក អភិបាលខេត្ត​បាន អំពាវនាវ​សូម​ប្រជាពលរដ្ឋ ធ្វើដំណើរ​កម្សាន្ត ឲ្យ​សប្បាយរីករាយ ព្រោះ​រដ្ឋបាលខេត្ត​បាន និង​ខិតខំ​ការពារ សុខសន្តិភាព ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ទាំងមូល​រួចហើយ ៕​