ព្រះសង្ឃ​ជាច្រើន​អង្គ​មក​តវ៉ា​សុំ​ឳ្យ​តុលាការ​ដោះលែង​ព្រះសង្ឃ​១​អង្គ​ដែល​កាន់​អាវុធ​ខុសច្បាប់​

482

(​បាត់ដំបង​)៖​បន្ទាប់ពី​ប៉ូលិស​ស្នងការ​ចាប់ខ្លួន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម​ហន សុ​ផាន្នី​ព្រះជន្ម​២៤​វស្សា​គង់នៅ​កុដិ​លេខ​១២​ក្នុង​វត្ត​ដំរី​ស​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​តាម​ដីកា​របស់​តុលាការ​ពីបទ​”​ធ្វើ​ឳ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​និង​កាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់​”​។​

​កាលពី​ថ្ងៃទី​២១​ខែមិថុនា​បញ្ជូនទៅ​តុលាការ​រួចមក នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​និមន្ត​មកពី​ក្រុងភ្នំពេញ​ខ្លះ​និង​នៅ​បាត់ដំបង​ខ្លះ​បានមក​មុខ​សាលាដំបូង​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​សុំ​ឳ្យ​តុលាការ​ធ្វើការ​ដោះលែង​ព្រះសង្ឃ​មួយអង្គ​នោះ​ឳ្យ​មាន​សេរីភាព​វិញ​។​

​គួរ​បញ្ជាក់ដែរថា​កន្ល​ង​ទៅនេះ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​មួយអង្គ​ព្រះនាម​ហន សុ​ផាន្នី​ព្រះជន្ម​២៤​វស្សា​គង់នៅ​កុដិ​លេខ​១២​ក្នុង​វត្ត​ដំរី​ស​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​បានធ្វើការ​បង្ហោះ​នូវ​រូបភាព​ដែល​ហាក់បីដូចជា​ខ្លួន​មិនមែនជា​ព្រះសង្ឃ​ដោយសារតែ​រូបភាព​ទី​១​គឺ​រូបលោក​ផ្ទាល់​មាន​កាន់​ដា​ដែល​មើលទៅ​ហាក់ដូចជា​សង្ឃ​នៅ​វត្ត​សាវ​លី​ញ​ប្រទេស​ចិន​។​

​រូប​ទី​២​ដែល​បង្ហោះ​នាពេល​ថ្មីៗ​នេះ​គឺ​រូបលោក​បាន​ក្រាប​កាន់​កាំភ្លើងយន្ត​ដែល​រូប​ទាំងនេះ​បាន​បង្ហោះ​ក្នុងអំឡុង​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៧​កន្លងទៅ​។ នៅក្នុង​វត្ត​ដំរី​ស​និង​ក្នុង​វត្ត​ខ្នាចរមាស​ស្រុក​ប​វេ​ល​ព្រមទាំង​បាន​សរសេរ​អក្សរ​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​ថែម​ទៀតផង​។​

​ដោយ​សង្កេតឃើញថា​រូបភាព​ទាំងនេះ​អាចមាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​និង​ធ្វើ​ឳ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​និង​កាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់​ទើប​តុលាការខេត្ត​បានធ្វើការ​ស្រាវជ្រាវ​ព្រមទាំង​បាន​រកឃើញ​ទីតាំង​ដែល​ព្រះសង្ឃ​អង្គ​នោះ​គង់​នាពេល​បច្ចុប្បន្ន​ហើយ​បានចេញ​ជា​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៩៥៨​ចុះ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៧​ដោយ​លោក​គឺ ប៊ុណ្ណា​រ៉ា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។​

​ក្រោយពី​ទទួលបាន​ដីកា​នេះ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៧​កម្លាំង​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានធ្វើ​ការចុះ​ឃាត់ខ្លួន​សង្ឃ​ព្រះនាម​ហន​សុ​ផាន្នី​ព្រះជន្ម​២៤​ព្រះវស្សា​គង់នៅ​កុដិ​លេខ​១២​ក្នុង​វត្ត​ដំរី​ស​និង​ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​ផងដែរ​។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល​គេ​សង្កេតឃើញថា​ព្រះសង្ឃ​ដែល​ត្រូវ​ចោទ​ខាងលើ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​វត្ត​គរ​ក្នុង​ក្រុង​បាត់ដំបង​ដើម្បី​ផ្សឹក​ដោយមាន​ការចូលរួម​ពី​សំណាក់​វិន័យ​ធម៌​ខេត្ត​មេគណ​ខេត្ត​និង​អនុគណ​ក្រុង​បន្ទាប់មក​ក៏បាន​នាំខ្លួន​យកទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៧​មាន​ព្រះសង្ឃ​ប្រមាណ​ជាង​៣០​អង្គ​ដែល​ក្នុងនោះ​មាន​ព្រះសង្ឃ​មកពី​ភ្នំពេញ​ចំនួន​៥​អង្គ​ដឹកនាំ​ដោយ​ព្រះ​តេជគុណ​ប៊ុត​ប៊ុន​តិ​ញ​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​សន្តិភាព​និង​ព្រះសង្ឃ​នៅក្នុង​ខេត្ត​។​

​ព្រះសង្ឃ​ទាំងអស់​បាន​សំណូមពរ​នៅ​ចំពោះមុខ​បណ្តា​អ្នកសារព័ត៌មាន​ទាំងអស់ ក្នុង​គោលបំណង សុំ​ឲ្យ​តុលាការ​ធ្វើការ​ដោះលែង​ព្រះសង្ឃ​ដែលមាន​បញ្ហា​ឲ្យ​មាន​សេរីភាព​ឡើងវិញ ។ ដោយឡែក​ចំពោះ​ពាក្យ សម្តី​ដែល​ព្រះសង្ឃ​អង្គ​នេះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ​មាន​សង្ឃដីកា​ថា​វា​មិន​ពាក់ព័ន្ធ​ដល់​ករណី​ព្រហ្មទណ្ឌ​ឡើយ​តែ​ព្រះអង្គ​យល់ថា​ការ​កាន់​អាវុធ​បែបនេះ វា​ពិត​ជាមាន​កំហុស​ផ្នែក​ព្រះពុទ្ធសាសនា​មែន​។ តែ​វា​មិន​ដល់​ថ្នាក់​ចាប់​ផ្សឹក​បែបនេះ​ដែរ​ព្រោះ​ព្រះសង្ឃ​នេះ​ជា​សមាជិក​នៃ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុ​ត្តិ​ធ៌​ម​សង្គម​មួយរូប​ដែរ​៕​