ព្រះសង្ឃ​ជិត​២០​អង្គ នៅ​វត្ត​ឥន្ទញា​ណ ហៅ​វត្ត​ក្រោម​ក្រុងព្រះសីហនុ​ រង​អាពាធ​ជា​បន្តរ​បន្ទាប់​

413
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/ព្រះសីហនុ​ ៖ ករណី​ដែលថា​មាន​ព្រះសង្ឃ​ច្រើន​អង្គ​នៅ​វត្ត​ឥន្ទ​ញ្ញាណ ​(​វត្ត​ក្រោម​) មាន​អាពាធ​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​មកនេះ ព្រះគ្រូ​ចៅអធិការ​វត្តមាន​ថេរៈ​ដីការ​អោយដឹងថា ករណីនេះ​មិនមែនជា​ការឆ្លង​ជម្ងឺ​រាតត្បាត​អ្វី​ទេ គឺជា​ជម្ងឺ​ធម្មតា​ដូចជា​ផ្តាសាយធំ​ឬ​ក្តៅខ្លួន​ជាដើម​។

​បើតាម​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ​ញ្ញាណ ព្រះអង្គ​ជូន​ជា​ដំណឹង​ដល់​ញាតិ​ញោម​ពុទ្ធ​បរិ​ស័ទជ្រាបថា បច្ចុប្បន្ននេះ​នៅ​វត្ត​ឥន្ទ​ញ្ញាណ​មាន​ព្រះសង្ឃ​គង់នៅ​សិក្សា​រៀនសូត្រ​ ជាង​២០០​អង្គ ហើយ​គិត​ត្រឹម​ថ្ងៃទី​៥​ ខែកក្កដា ​ឆ្នាំ​២០១៩​នេះ មាន​ព្រះសង្ឃ​ជិត​២០​អង្គ​ ដែល​អាពាធ​(​ឈឺ​)ក្នុងនោះ​អង្គ​ខ្លះ​គង់​សម្រាក​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ក្នុង​វត្ត។ ចំណែក​អង្គ​ខ្លះ បាន​បញ្ជូនទៅ​ព្យាបាល​តាម​មន្ទីរពេទ្យ​៕​B/