ព្រះសង្ឃ​បិណ្ឌ​បាត្រ​ភរិយា​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​ជួយ​គាំពារ និង​អភិរក្ស​វត្ត​បូរាណ នៅ​ខេត្តបន្ទាយមានជ័យ​

1611
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ព្រះសង្ឃ​បិណ្ឌ​បាត្រ​ភរិយា​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​ជួយ​គាំពារ និង​អភិរក្ស​វត្ត​បូរាណ នៅ​ខេត្តបន្ទាយមានជ័យ​។​

​សំណើ​ផ្ទាល់​ព្រះ​ឱ​ស្ឌ​នេះ ធ្វើឡើង​ភ្លាមៗ​ខណ​:​លោកស្រី​ម៉ៅ ម៉ា​ល័យ ភរិយា​លោក​ឧ​ប​នស​យក​រដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​ជា​ប្រធានកិត្តិយស​សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង អភិវឌ្ឍ​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ទស្សនា ពិនិត្យ​សំណង់ ស្ថាបត្យកម្ម និង​វិចិត្រ​គំនូរ​នៅ​ព្រះវិហារ​វត្ត​ទាន​ខន្ធ​ហៅ​ទាន​កាំ ជា​ព្រះវិហារ មាន​អាយុកាល​ជី​ត​១០០​ឆ្នាំ​នៃ​ចំណាស់​មួយ​ក្នុងភូមិ​-​ឃុំ​ទាន​កាំ​ស្រុក​ព្រះនេត្រព្រះ ។​

​លោកស្រី​ពេញចិត្ត​និង​ស្ងប់​ស្ងែ​ង​នឹង​ព្រះវិហា​នេះ​ជាខ្លាំង​ព្រោះ​ឃើញ​នៅមាន​ស្ថាន​ភាពរឹងមាំ មាន​រចនាបថ​ក្បួ​រ​ក្បាច់​ស្ថាបត្យកម្ម​និង​សំណង់ ក៏ដូចជា​វិចិត្រសាល​គំនូរ​ព័​ណ​ប្រេង​នៅ​ល្អ​សឹងតែ​ឥតខ្ចោះ ។ ជាងនេះទៅទៀត គំនូរ​ដែល​ពិបាក​រក​គូរ​ប្រៀប​ទាំងនោះ មាន​ភាព​ចម្រុះ​តាំងពី​ជីវភាព​និង​សមាសភាព​មនុស្ស ម៉ូត​សម្លៀកបំពាក់​មនុស្ស តាម​សម័យ​,​មាន​បង្ហាញ​ជិវិត​សត្វ​ក្នុង​កិច្ច​អភិរក្ស​ជីវចម្រុះ​។​ល​។​

​យោង​កាល​ប្បវត្តិ​នៃ​គំនូរ​និង​សំណង់​ទាំងនោះ បាន​បង្ហាញថា បាន​កសាង​និង​គូរ​ឡើង​នៅ ថ្ងៃ​៦​កើត ខែ​បឋមាសាឍ ឆ្នាំខាល ព​.​ស​២៤៩៧( ព​.​ស​២៤៩៧~២៥៦២ ) នៅ​ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបាត់ដំបង​(​ក្រោយ​ឆ្នាំ​១៩៨៩ គឺ​ខេត្តបន្ទាយមានជ័យ​)​។​

​ការ​បិណ្ឌ​បាត្រ​ដូច្នេះ ក៏​ដោយសារ​បានឃើញ​លោកស្រី​បាន​សកម្ម​ទាំង​កម្លាំងកាយ​ចិត្ត ពិសេស​ចំណាយធនធាន​ផ្ទាល់ខ្លួន​រាប់សែន​ដុល្លារ​មកហើយ ក្នុងការ​រួមចំណែក​អ​ភ​រិ​ក្ស​និង​អភិវឌ្ឍន៍​ប្រាសាទបន្ទាយឆ្មារ​, នៅ​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះ​…​នៅ​ស្រុក​ថ្មពួក​, នៅ​គម្រោង​រមណីយដ្ឋាន​អនុស្សាវរីយ៍​ក្បាលស្ពាន​ទឹកថ្លា ..​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី​ឧក​ញ្ញ៉ា ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ក៏បាន​ប្រគេន​បច្ច័យ​ជូន​វត្ត ចំនួន​២.០០០.០០០៛ ព្រះសង្ឃ​១៧​អង្គ មួយអង្គៗ​ទទួលបាន​បច្ច័យ ៤០.០០០៛ តាជី​យាយជី ៥​នាក់ ម្នាក់ៗ​ទទួលបាន ២០.០០០៛ ។​

​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​ក្រោយ​សម្រាក​ពី​ការងារ លោក ឃូ ពៅ​អភិបាលស្រុក បាន​សួរសុខទុក្ខ​ព្រឹទ្ធាចារ្យ ពី​ប្រវត្តិ​របស់​ព្រះវិហារ​វត្ត​ទាន​ខ័​ន្ត​ទាន​កាំ បន្ថែមទៀត​៕ ល​