ព្រះសង្ឃ​មួយអង្គ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ក្នុង​វត្ត​នៅ​ស្រុក​កំពង់​សិលា​

967
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ព្រះសង្ឃ​មួយអង្គ​បានធ្វើ​អត្តឃាត​យក​ក្រមា ចង ក សុគត នៅក្នុង​វត្ត​សីល​វ​ន្តា​រាម​ភ្នំ​ក្អោ​ង​ស្ថិតនៅ​ភូមិ​បឹង​ត្រាច​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ព្រះសង្ឃ​ដែល​ធ្វើអត្តឃាត​នេះ ព្រះនាម សូ សំណាង​ហៅ​សេង ព្រះជន្ម ២២​វស្សា មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រពាំង​ឃុំ​ស្រែអំបិល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​បច្ចុប្បន្ន​បួស​គង់នៅ​វត្ត​ខាងលើ ។ ក្រោយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ព្រមទាំង​សាកសួរ​សាក្សី​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​អះអាងថា ព្រះសង្ឃ​អង្គ​នេះ ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងក​នឹង​ក្រមា​ពិតប្រាកដ​មែន ។​ប៉ុន្តែ​ពុំមាន​ប្រភព​អះអាងថា ករណី​អត្តឃាត​នេះ កើតឡើង​ដោយសារ​មាន​វិបត្តិ​អ្វី​ឡើយ​។​

​ទោះជា​យ៉ាងនេះ​ក្តី ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​ប្រាប់ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​ព្រះសង្ឃ​អង្គ​នេះ​តែង ត្អូញត្អែ​ប្រាប់ថា អាត្មា​មាន​ជំងឺ​ប្រចាំកាយ​។ តែ​ពេលនេះ​គ្មាន​បច្ច័យ​ទៅ​ពេទ្យ​ទេ​មិនដឹង​គិត​យ៉ាងម៉េច​ទេ ហើយ​គ្មាន​ទីពឹង​ទៀត កើតមក​ជាតិ​នេះ​អ​ភ​ព្វ័​ណាស់​។ តែ​ពួកគាត់​ក៏​មិនបាន​ចាប់អារម្មណ៍​អ្វី​ដែរ ដោយ​នឹកស្មានថា​ព្រះសង្ឃ​លោក​និយាយ​លេងសើច​។ ស្រាប់តែ​ពេលនេះ ព្រះសង្ឃ​អង្គ​នេះ​ធ្វើអត្តឃាត គួរ​ឲ្យ​ហួសចិត្ត​។

​សព​ព្រះសង្ឃ​អង្គ​នេះ​ត្រូវបាន​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​វត្ត​នេះ​តែម្តង​៕S/​

​ព្រះសង្ឃ​មួយអង្គ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ក្នុង​វត្ត​នៅ​ស្រុក​កំពង់​សិលា​