ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី​ ហៅ​ភ្នំ​កំប៉ូត​ ឆាន់ចង្ហាន​ដាក់​មុង​ដោយសារ​ទ័ព​រុយ​វាយលុក​

1181
ចែករម្លែក

ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​ព្រះសង្ឃ​១១​អង្គ​ក្នុង​វត្ត​សុវណ្ណ​គិរី ​ហៅ​ភ្នំ​កំប៉ូត ​ឆាន់ចង្ហាន់​ក្នុង​មុង​ដោយសារ​មាន​រុយ​ជាច្រើន ​មក​រោម នឹងរំខានយ៉ាងខ្លាំង ។ វត្តនេះ ​ស្ថិតក្នុង​ភូមិ​តា​ម៉ុ​ល ​សង្កាត់​ច្បារមន ​ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​លោក​អាចារ្យ​ឈ្មោះ ​គង់ ​សេង ​អាយុ​៨៥​ឆ្នាំ​ ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០១៨​នេះ​ថា ​សព្វថ្ងៃនេះ​ព្រះសង្ឃ​ក្នុង​វត្ត​នៅពេល​លោក​ឆាន់​ម្តងៗ​ ត្រូវដាក់​មុង​កុំ​ឲ្យ​រុយ​មក​រោម​ ព្រោះ​មាន​រុយ​ច្រើនណាស់ ​ដែល​កើត​មកពី​គំនរ​សម្រាម ​ដែល​គេ​យកមក​គរ​ចោល​នៅ​ខាងលិច​ឈៀង​ខាងត្បូង​វត្តមាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។​

លោកបន្ដថា ​រុយ​ទាំងនោះ​កើតមាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​ ពួកគាត់​ធ្លាប់បាន​រាយ​ការ​ណ៍​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ​សង្កាត់​ជាច្រើនលើក​មកហើយ​ ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ​។​

ដូច្នេះ​ក្នុងនាម​លោក​ជា​អាចារ្យ​ព្រមទាំង​គ​ណៈ​ក​ម្មា​ការ​វត្ត ​សំណូមពរ​ដល់​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ​មេត្តាជួយ​ចាត់វិធានការ​លើ​គំនរ​សម្រាម​ ដែល​សម្បូរ​រុយ​ហើយ​រុយ​ទាំង​នោះមក​ចោមរោម​ចង្ហាន់​​​របស់​ព្រះសង្ឃ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ទីវ​ត្ត​អារាម​ផងដែរ​។​

​ក្រោម​ការលើកឡើង​រប​ស់លោក​អាចារ្យ​គ​ណៈក​ម្មា​ការ​វត្ត ​រួមទាំង​ប្រជាពលរដ្ឋ​រស្មី​កម្ពុជា​បានទំនាក់ទំនង​ទៅ​លោក ​ឯម ​សុគន្ធ ​ប្រធាន​មន្ទី​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់ថា​លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​នៅ​ល្ងាច​ថ្ងៃទី​២ ​ខែតុលា​នេះ​៕B