ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈបន្ទាប់ពីគេហទំព័ររស្មីកម្ពុជាបានចុះផ្សាយនៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ស្តីពី”យកឈើមកស្តុកក្នុងបរិវេណវត្តក្រោមរូបភាពទុកកសាងវត្តការពិតសម្រាប់នាំចេញ”។ក្នុងនោះមានឈ្មោះលោកគ្រូស៊ុឈុំប៊ុនថាបានពាក់ព័ន្ធទៅលើឈើនេះ។
ក្រោយមកព្រះសង្ឃអាចារ្យនិងពុទ្ធបរិស័ទបានបំភ្លឺសេចក្តីលម្អិតនៅលើការយល់ខុសចំពោះលោកគ្រូស៊ុឈុំប៊ុនថាបានពាក់ព័ន្ធទៅលើឈើសម្រាប់កសាងព្រះវិហារនិងសមិទ្ធផលនានានៅក្នុងវត្តប្រាសាទព្រះខ័នហៅវត្តតាសែងស្ថិតក្នុងភូមិតាសែងឃុំរណសិរ្យស្រុកសង្គមថ្មីខេត្តព្រះវិហារ។
ការបកស្រាយមានដូចតទៅៈអាត្មាភាពយើងខ្ញុំជាព្រះសង្ឃអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទព្រះខ័ននិងប្រជាជននៅឃុំរណៈសិរ្យស្រុកសង្គមថ្មីខេត្តព្រះវិហារសូមបំភ្លឺទៅលើករណីលោកគ្រូស៊ុឈុំប៊ុនដែលចុះផ្សាយលើសារព័ត៌មានមួយចំនួនបានចុះផ្សាយក្នុងចន្លោះថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ដល់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩។
លោកគ្រូស៊ុឈុំប៊ុនបានចុះមកស្រាវជ្រាវនៅតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយនេះតាំងពីឆ្នាំ២០០៥កន្លងមក។គាត់ចាប់ផ្តើមជួយប្រជាជននៅតំបន់នេះជាសមិទ្ធផលជាច្រើនដូចជាចាក់ដីជួសជុលទំនប់ប្រដាកសរុបចំនួន២៥.០០០ឡាន។
រួមចំណែកកសាងទ្វារទឹកចំនួនបីកន្លែងដែលផ្តល់ជូនប្រជាជននៅតំបន់នេះអាចធ្វើចរាចរបរឡានដឹកកសិផល។លើកទំនប់និងបូមទឹកបានក៏ជាប្រយោជន៏ដល់ការបង្កបង្កើនផលរបស់ពលរដ្ឋផងដែរ។ក្នុងនោះបានកសាងស្តូបព្រះបាទជ័យវរ្ម័នទី៧ចំនួន១កន្លែងនិងសាលាសំណាក់សម្រាប់ប្រជាជននិងអ្នកទេសចរណ៏បានស្នាក់អាស្រ័យបានកម្សាន្តរហូតមកទល់សព្វថ្ងៃ។
ការបំភ្លឺបានបន្តថាលោកគ្រូស៊ុឈុំប៊ុនបានកសាងអណ្តូងទឹកជាច្រើនសិបកន្លែងជូនប្រជាពលរដ្ឋនិងវត្តអារាមបានកៀងគរនិងដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបុណ្យកឋិនទានបុណ្យផ្កាប្រាក់សាមគ្គីជារៀងរាល់ឆ្នាំដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុងវត្តបានដូចជាសាលាឆាន់កុដិសាលាឆទាន។
បានចែកអំណោយមានដូចជាអង្ករសារុងគ្រឿងឧបភោគបរិភោគសៀវភៅប៊ិចជាច្រើនលើកច្រើនសារនិងចែកអំណោយដល់យាយជីតាជីគណកម្មការអាចារ្យវត្តរាងរាល់បុណ្យទាននិងការជួបជុំគ្នាម្តងៗ។បានដឹកនាំកសាងព្រះវិហារដែលសំណង់បានលើសពី៥០ភាគរយ។ប្រក់បំពាក់ក្បាច់ក្រាលឈើពាសជញ្ជាំងទ្វារដោយឈើកំពុងកសាងបណ្តើរៗដែលអាចហើយរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។
សមិទ្ធផលជាច្រើនទៀតដែលលោកគ្រូស៊ុឈុំប៊ុនតែងតែខ្នះខ្នែងជួយឧបត្ថម្ភទាំងវិស័យពុទ្ធចក្រនិងអាណាចក្រក្នុងឃុំរណសិរ្យស្រុកសង្កមថ្មីខេត្តព្រះវិហារតាំងពីឆ្នាំ២០០៧រៀងមករហូតដល់បច្ចុប្បន្នដែលជាសមិទ្ធផលដ៏ច្រើននិងជារៀងរាល់ឆ្នាំ។
លោកគ្រូស៊ុឈុំប៊ុនរឿងទិញឈើសម្រាប់កសាងព្រះវិហារនិងសមិទ្ធផលក្នុងវត្តប្រាសាទព្រះខ័នគឺជាមតិឯកភាពពីអាចារ្យគណៈកម្មការវត្តដែលជាអ្នកចាត់ចែងទិញនិងគ្រឿងសំណង់ផ្សេងៗ។លោកគ្រូស៊ុឈុំប៊ុនមិនដែលបានប្រព្រឹត្តអំពើជួញដូរឈើឬទិញដីរានព្រៃបំផ្លាញព្រៃឈើនៅតំបន់នេះទេ។ក៏មិនមានភស្តុតាងណាដែលបង្ហាញថាលោកគ្រូប្រព្រឹត្តអំពើជួញដូរលក់ឈើអ្វីសោះឡើយ។
មានតែលោកគ្រូស៊ុឈុំប៊ុនតែងណែនាំឱ្យអាជ្ញាធរឃុំគណៈកម្មការវត្តចាប់ឱ្យបាននូវជនខិលខូចដែលលួចឈើឬវត្ថុគរុភ័ណ្ឌក្នុងវត្តនេះនិងតែងប្រកាសថាបើបងប្អូនណាចាប់អ្នកលួចឈើបាននិងផ្តល់នូវរង្វាន់គិតតាមតម្លៃឈើដល់អ្នកដែលតាមចាប់បានឈើនោះមកវិញ។
ពាក្យចចាមអារាមដែលមានប៉ះពាល់ទៅដល់កិត្តិយសលោកគ្រូស៊ុឈុំប៊ុនថាគាត់ជាឈ្មួញឈើតាំងពីឆ្នាំ២០១៥រហូតដល់បច្ចុប្បន្ន។ឈើដែលជាថវិការបុណ្យមិនបានកសាងវត្តមួយកន្ទុយគឺជាការប្រឌិតមូលបង្កាច់លោកគ្រូស៊ុឈុំប៊ុននិងវត្តប្រាសាទព្រះខ័នខុសពីការពិតទាំងស្រុង។
សរុបសេចក្តីមកលោកគ្រូស៊ុឈុំប៊ុនជាអ្នកចូលរួមចំណែកកសាងវិស័យពុទ្ធចក្រនិងអាណាចក្រនៅឃុំរណសិរ្យស្រុកសង្គមថ្មីខេត្តព្រះវិហារយ៉ាងប្រសើរគួរជាទីគោរពស្រឡាញ់។ពិសេសគឺជាការលះបង់របស់លោកគ្រូស៊ុឈុំប៊ុនជាង១០ឆ្នាំកន្លងមកនេះជារៀងរាល់ឆ្នាំក្នុងការផ្តួចផ្តើមធ្វើបុណ្យកឋិនទាននិងពិធីផ្សេងៗជាគុណប្រយោជន៏ដល់សង្គមជាតិ។
អាត្មាភាពយើងខ្ញុំសូមបដិសេធនូវការចោទប្រកាន់លោកគ្រូស៊ុឈុំប៊ុនលើផ្លូវអវិជ្ជមានទាំងស្រុង។ខាងក្រោមនេះជាស្នាមមេដៃដែលគាំទ្រនូវទង្វើល្អសប្បុរសនិងការខិតខំចំណាយទាំងធន់ធានទ្រព្យសម្បត្តិនិងកម្លាំងកាយចិត្តរបស់លោកគ្រូស៊ុឈុំប៊ុន៕S/