ព្រះសង្ឃ គណៈកម្មការ​វត្ត​តាំង​កសាង​ជើង ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា​កសាង​កុដិ​

907
ចែករម្លែក
  • 246
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ដោយមាន​ការអភិវឌ្ឍ​ន៍ រីកចំរើន ជា​សមិទ្ធិផល​របស់​វ​ត្ត​តាំង​កសាង​ខាងជើង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ហើយ​ដើម្បី​បម្រើ​នូវ​វិស័យ​ព្រះពុទ្ធសាសនា សម្រាប់​ព្រះសង្ឃ​ក៏ដូចជា​ពុទ្ធបរិស័ទ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះសង្ឃ គណៈកម្មការ​វត្ត​តាំង​កសាង​ខាងជើង ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា​កសាង​កុដិ ក្រោម​ការចូលរួម​ពី​សំណាក់ លោក ឃឹ​ត ឈឿន លោក ឈី​ម ប៊ុន​នាត និង​លោកស្រី អូន ធីតា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​អ្នកមុខអ្នកការ​។​

​តាម​ព្រះ​សីលធម្ម​គុណ គឹម ធួ​ង រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង មាន​សង្ឃដីកា​រថា កុដិ​ដែល​ត្រូវ​កសាង​ថ្មី ចំណាយ​ថវិកា​អស់​ជាង​១០​ម៉ឺន​ដុល្លារ មាន​កំពស់​១​ជាន់ បណ្ដោយ​១៤ ម៉ែត្រ ទទឹង​១០​ម៉ែត្រ ក្រោម​ការផ្តួចផ្ដើម ដោយ​ព្រះ​សីលធម្ម​គុណ គឹម ធួ​ង រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង ចំណាយ​ថវិកា​អស់​ជាង​១០​ម៉ឺន​។​

​ជា​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា លោក ឃឹ​ត ឈឿន ម្ចាស់​សំណង់​បុរី​ឃឹ​ត ឈឿន បាន​ជួយឧបត្ថម្ភ ស៊ីម៉ង់ត៍​ចំនួន​១០​តោន និង​លោក ឈី​ម ប៊ុន​នាត លោកស្រី អូន ធីតា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ឧបត្ថម្ភ​ស៊ីម៉ង់​តិ៍​ចំនួន​១០​តោន​។ ទាំងនេះ​ជា​ទឹកចិត្ត រួមចំណែក​ក្នុងការ​កសាង សមិទ្ធិផល​ក្នុង​វត្ត​។​

​គណៈកម្មការ​អាចារ្យ វត្ត​សូម​ធ្វើការ​អំពាវនាវ​ផងដែរ​ដល់​ពុទ្ធបរិស័ទ មាន​សុទ្ធា​ជ្រះថ្លា ចូរ​ចាប់​ម័គ​ផល ជា​សម្ភារៈ​ក្រី ជាថ​វិការ​ក្តី ទៅតាម​កម្លាំង​សុទ្ធា ដើម្បី​ប្រមូល​មក​កសាង​កុដិ​ថ្មី​ខាងលើ​៕ ល​