ព្រះសង្ឃ និង​ពុទ្ធ​បុ​រិ​សទ្ទ​វត្ត​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​

533
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ដោយមាន​សទ្ធា​ជ្រះថ្លា​ក៏ដូចជា​ការដឹងគុណ​ដ​ល់ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ ព្រះចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់ រួម​និង​លោក​អាចារ្យ​គណកម្មការ និង​ពុទ្ធ​បរិ​សទ្ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន​ប្រារព្ធ​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៨​កើត​ខែភទ្របទ​ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នា​វត្ត​ព្រៃ​ឆ្លាក់​ស្ថិតក្នុង​សង្កាត់​ព្រៃ​ឆ្កា​ក់​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​

​តាម​សង្ឃ​ដិ​ការបស់​ព្រះ​តេជ​គណ យ៉​ន សុខសាន្ត ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់ បាន​មាន​សង្ឃ​ដិ​កា​ឱ្យដឹងថា ការ​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​នៅ​ព្រឹក​នេះ គឺ​ក្នុង​បំណង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ទាំង​៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ផង​ហើយ​ជាពិសេស​នោះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ សូម​ដួង​វិញ្ញាណក្ខន្ធ​របស់លោក​បាន​ទៅ​ចាប់បដិសន្ធិ​នៅ​ឋាន​សុគតិភព​។ ប្រជាជន​ខ្មែរ​ពិតជា​សោកស្ដាយ​ណាស់​ដែល​បាត់បង់​រូបលោក និង​អរគុណ​លោក​ណាស់ ដែល​លោក​បាន​ចំណាយពេល​មួយជីវិត ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា​៕​ ល