ព្រះសារីបុត្តសាវ័ក​ស្តាំ​របស់​ព្រះពុទ្ធ ​!

1331
ចែករម្លែក
  • 18
    Shares

ដោយៈបាយ៉ង់ /​ ភ្នំពេញៈ ​យោងតាម​ការសិក្សាស្រាវជ្រាវ​ជាន់ខ្ពស់ ម្ចាស់ផ្ទះ​ជ័យ​ភូមិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ថា ព្រះ​សារីបុត្ត ជា​អគ្គ សាវ័ក​ស្តាំរបស់ ​ព្រះពុទ្ធ​ជា ​តំណាងឱ្យបញ្ញាញាណ​។​ កាលដែល​ព្រះអង្គ​នៅ​ផ្សព្វផ្សាយ ​ព្រះពុទ្ធសាសនា ​បាន​៦០​ឆ្នាំ លោក​ធុញ​នឹង​ជី​វិតក៍​សុំ​លា ​ព្រះពុទ្ធ ​ចូល​ទិវង្គត ព្រះពុទ្ធ ក៍​យល់ព្រម​។ ព្រះ​សារីបុត្ត ក៍​និមន្ត​ទៅ​ជួប​មាតា​(​ម្តាយ​)​ចុងក្រោយ​កាលនោះប្អូន​របស់ព្រះអង្គ​ក៍បាន​ប្រាប់ម្តាយ​ថា​ លោក​បង​និមន្ត​មក​នៅឯ​មុខផ្ទះ​។ ​ម្តា​យក៍បដិ​ សេធថា កុំឱ្យ​វា​ចូល​ផ្ទះ​អី​! កូន​រត់ចោល​ទ្រព្យសម្បត្តិ ទៅ​បួស​អីចឹង​។ ព្រះ​សារីបុត្ត ក៍​មិន​ព្រម​និមន្ត​ទៅណាហើយ​ប្រាប់​ទៅ​ប្អូន​វិញ ​ឱ្យទៅ​ប្រាប់​ម្តាយ​ដឹងថា ព្រះអង្គ​ម​កលា ​ស្លាប់​ថ្ងៃ​នេះហើយ​។

​លោក ស៊ឹង គា ម្ចាស់​ជ្ទះ​ជ័យ​ភូមិ​បានឱ្យដឹងទៀត​ថា ម្តាយ​ព្រះអង្គ​ទន់​ចិត្ត​​ដោយ​រន្ធត់​ព្រោះ​កូនប្រុស​មានតែ​មួយ​នាង​ក៍​យល់ព្រម​ឱ្យចូល​ផ្ទះ​។ គ្រាន់តែ​ក្រាល​កន្ទេលហើយ​​ ភ្លាម​ព្រះអង្គ​ក្អួត​ឈាម​ក៍​ប្រាប់​ម្តាយ​ថា ​អាត្មា​នឹង​និ​ព្វា​ន្ត​ថ្ងៃ​នេះហើយ​។ ម្តា​យក៍​ទួញ​យំ​ដោយ​វាយោ​ភាព​អង្វរ​ផងរត់​រក​ថ្នាំ​ផងព្រះ​សារីបុត្ត​ថា​ មិន​បានទេ​។ ភ្លាមនោះ​ស្រាប់ តែ​លេច​ពន្លឺចាំងចែង​ពេញ​ផ្ទះ​នោះ ជា​ព្រះព្រហ្មលោក មកឃាត់​មិនឱ្យ ព្រះ​សារីបុត្ត​ និ​ព្វា​ន្ត​ទេតែ​ព្រះអង្គ​ថា​ទេ​។ ក្រោយមក​ក៍​ឃើញ ព្រះឥន្ទ អស់ពី ព្រះឥន្ទ ក៍​លេច ព្រះ​យមរាជ មកឃាត់​ម្តងទៀតដែរ​តែ​ ​ព្រះ​សារីបុត្ត នៅតែ​មិន​ព្រម​ទទួលយក​ដដែល​។​

​ម្ចាស់ផ្ទះ​ជ័យ​ភូមិបាន​លើ​ពី​ចម្ងល់​ម្តាយ ព្រះ​សារីបុត្ត ​ថា ខណៈពេល​នោះម្តាយ ​ព្រះ​សារីបុត្ត​ ក៍​សួរ​កូន​ថា​ អ្នកណាខ្លះ​ហ្នឹង​កូន​?​លោក​ក៍​ឆ្លើយតប​តាម​ដំណើត​ស្រាប់តែ ​ម្តាយ​រំភើបចិត្តឥតឧបមា​សួរ​ទៀតថា អីចឹង​កូន​ឯង​ជា​អ្នកធំ​ឬ​ ? ព្រះ​សារីបុត្ត ​ឆ្លើយថា​ទេៗ​កូន​អត់​ធំ​ទេ​ គ្រូ​របស់​កូន​បានជា​អ្នកធំ​ (​ព្រះពុទ្ធ​)​។ ព្រះ​មាតា​​ក៍​ឆ្ងល់​ថា ​នរណា​អី​ក៍ពូកែ​ជាង​លោក​កូន​ទៀត​? ​ព្រះ​សារីបុត្ត​ ថា ​នោះ​គឺជា​ ព្រះពុទ្ធ​។​ ដោយ​គ្រាន់តែ​ដឹងថា ព្រះពុទ្ធ នាង​ក៍​សុំ​ខមាទោសដោយ​ពីមុន​នាង​ខឹង​ ព្រះពុទ្ធ ដែលនាំឱ្យកូនជា ព្រះ​សារីបុត្ត ទៅ​បួស​ចោល​ភោគ​សម្បត្តិ​។ ថ្ងៃនោះ​ ព្រះ​សារីបុត្ត ក៍​សម្តែងធម៌​ទេសនា​សង្គ្រោះ​ម្តាយ​លុះ​អរហន្ត​នៅថ្ងៃនោះ​ទៅ​ភ្លាមៗ​លោក ​(​ព្រះ​សារីបុត្ត​) ក៍​រលត់ចាក ចោល​លោក​យើងនេះ​​ទៅដែរ​។​

​នៅ​សម័យ​ពុទ្ធកាល​មាន​ស្តេច​នាគ​មួយ​ដ៏​ខ្លាំងពូកែ​អស្ចារ្យ​។ លោក ស៊ឹង គា បាន​រំលឹក​ពី​ភាព​អស្ចារ្យ​របស់ ព្រះ​សារីបុត្ត នៅ​សម័យ​ពុទ្ធកាល​បាន​ច្បាំងជាមួយ​នាគ​ថា ឈ្មោះ ន​ន្ទោ បន​ន្ន បាន​ខឹង​ ព្រះពុទ្ធ ហោះ​ពីលើ​រំលង​ក្បាល​រាល់ថ្ងៃ ​ធ្វើឱ្យ​នាគ​នោះ​ខឹង​យ៉ាងខ្លាំង​ស្រាប់តែ​ថ្ងៃមួយ​ នាគ​បាន​បើក​ពពែ​បាំង​ថ្ងៃ​ងងឹតឈឹង​។ ពេលនោះ​ ព្រះពុទ្ធ ក៍បាន​បញ្ជា​ឱ្យ​សាវ័ក​ទាំងអស់​ដែល​ហែហម​លោក​ចុះមក​ដីហើយក៍​ស្នើឱ្យ ព្រះ​សារីបុត្ត បើកឆាក​ប្រយុទ្ធ​តទល់យ៉ាង​ក្តៅគគុក​បណ្តា​ល​ឱ្យ​ខ្ទេច​ភ្នំ​បួន​១០​។

​លោក គា បន្តទៀតថា ព្រះ​សារីបុត្ត ក៍បាន​ក្រឡា​ខ្លួន​ជានា​គ​ដែរ ដើម្បី​ប្រយុទ្ធ​មិន​ឈ្នះ​មិន​ចាញ់​។ ក្រោយមក ព្រះ​សារីបុត្ត ដែលមាន​បញ្ញាញាណ​ខ្លាំងពូកែ​នោះ​ក​ប្រែកា ឡា​ខ្លួន​ជា​«​សត្វ​រុយ​» តូច​មួយ​ហោះចូល​ក្នុង​ពោះស្តេច​នាគ ន​ន្ទោ ​បន​ន្ន ដោយ​បង្កើត​ផ្គរ​រន្ទះបាញ់​យ៉ាងខ្លាំងធ្វើឱ្យ​នាគ​សុំ​ចុះចាញ់​ក៍​ចុះចូល​ក្នុង​សំណាកព្រះពុទ្ធសាសនា
​រហូតមក​។

​អំពី​បដិមា​សាស្ត្រ​រូបនេះ​វិញ យោងតាម​ការសិក្សា​ស្រាវជ្រាវ ពី​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ អ្នកឯកទេស​ខាង​បុរាណវិទ្យា បានឱ្យដឹងថា រូបនេះ​កសាងឡើង​អំពី​ដី​ដុត នៅក្នុង​សតវត្សរ៍​ទី​បី ​ដល់ទី​ប្រាំ នៃ​គ្រិស្តសករាជ​។ រូបចម្លាក់ ​ព្រះ​សារីបុត្ត ស្ថិតនៅ ​ក្រុង​ប៊ូ​ថង ​ខេត្ត​សុវណ្ណ​បុរី​ អតីត​ទឹកដីខ្មែរ​សម័យ​នគរ​ភ្នំ (​ហ្វូ​ណូន​)​។​ សព្វថ្ងៃ​សៀម​បាន​យក​រូបចម្លាក់​របស់​ដូច​តា​ខ្មែរ​នេះ​ទៅ​រក្សាទុក​នៅ​ សារមន្ទីរ​ក្រុង​ប៊ូ​ថង​ ប្រទេស​ថៃ ​បច្ចុប្បន្ន​។​

​យោងតាម​វចនានុក្រម​ខ្មែរ​ប្រែ​ថា សារីបុត្ត ..​រ៉ី​បុត្ត បា​.​ឬ​សំ​.(​ន​.)(​គា​រី​បុត្ត​) នាម​ព្រះអរហន្ត​អង្គ​មួយ​ ជា​អគ្គសាវ័ក ​(​សាវ័ក​ស្តាំ​) ​នៃ​ ព្រះ​សក្យមុនី ​គោតម​, ជា​គូនឹង ​ព្រះ​មោគ្គ លាន​, បកតិនាម​របស់​មហា​ថេរ​អង្គ​នេះ​ជា​ឧ​ប​តិ​ស្សៈ​,​លុះ​មក​បួស ក្នុង​ពុទ្ធសាសនា​ព្រះ​បរម​សាស្តា​ទ្រង់​ហៅថា​«​សារីបុត្ត​»​ព្រោះ ​លោក​ជា​បុត្ត​ នៃ​នាង ព្រាហ្មណី ឈ្មោះ សារី​, ហៅ​ដោយ​ដាក់ពាក្យ មហា ស៊ែម​មក​ផង ជាម​ហា សារីបុត្ត ក៍បាន(​ម​.​ព​.​ធម្មសេនាបតី ផង​) ..​បុត្រ​។​

​គួរ​បញ្ជាក់ថា កន្លងមក​គេ​មិនដែល​ជួបប្រទះ​រូបនេះ​ទេ​ ទើបតែ​ដឹងថា នៅ​ចន្លោះ​សតវត្សរ៍ទី​១៦ ​និង​១៧ មានការ​កសាង​រូបលោក​ម្តង​ដែល ព្រះ​ច័ន្ទ​រាជា លោក​យក​កំណាត់​ទូកង​ឈ្មោះ ​សារាយអណ្តែត ​ដែល​បាក់​កណ្តាល​បឹង​ទន្លេសាប​នោះមក​ឆ្លាក់​ជា​រូប ​ព្រះ​សារីបុត្ត​។​ សព្វថ្ងៃ​បាត់អស់​ហើយរី​ឯ​ រូប​សំរឹទ្ធ​នេះ ​ត្រូវបាន​អ្នកមាន​ជនជាតិ​សៀម​យក​ពី​ខ្មែរ​ទៅ​ចម្រើន​ប្រទេស​(​សង្កត់​)​របស់គេ​យូរយារ​ណាស់មកហើយ​ដែល​លោក​ជា​និមិត្តរូប​នៃ​ចំណេះដឹង ខណ​:​ប្រទេស​កញ្ជើធ្លុះ​ខ្លះ​មិនដឹង ​និង​មិន​ស្គាល់​តែ​ខ្ពស់​ដល់​កប់​ពពក​៕