ព្រះអង្គម្ចាស់ក្សត្រី​ត្រូវបាន​ដកចេញ​ពី​បេ​ក្ខ​ភាព​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​

119
ចែករម្លែក

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​បាន​ច្រាន​ចោល​ជា​ផ្លូវការ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់ក្សត្រី អ៊ូ​បុន​ហ្កា កា​ឆា​កាន់​យ៉ា ជា​នាយក​រដ្ឋ​​មន្ត្រី​សំរាប់​ការបោះឆ្នោត​ជាតិ​នា​ខែក្រោយ តែ​បាន​អនុម័ត​បេក្ខជន​នាយករដ្ឋមន្ត្រី​៦៩​រូប​ផ្សេង​ទៀត​មកពី​៤៥​គណបក្ស​។​

បេក្ខជនទាំង៦៩រូបត្រូវបានអនុម័តទាំងអស់ លើកលែងតែព្រះអង្គម្ចាស់ក្សត្រី

គណៈកម្មាធិការ​បាន​និយាយថា បេក្ខជន​នាយករដ្ឋមន្ត្រី​៦៩​រូប​មកពី​៤៥​គណបក្ស​ត្រូវបាន​អនុម័ត​សំរាប់​ការបោះឆ្នោត​ថ្ងៃ​២៤​មីនា ក្នុងនោះ​រួមមាន​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​​អូ​ចា ដែល​ឈរឈ្មោះ​សំរាប់​គណបក្ស ផា​ឡាង ប្រា​ចា​រ៉ា​ត​។​

​ក្នុងការ​ជំទាស់​នឹង​បេក្ខភាព​របស់​ព្រះអង្គម្ចាស់ក្សត្រី គណៈកម្មាធិការ​បោះឆ្នោត​បាន​យោង​ទៅ​កាន់​រាជបញ្ជា​របស់​ព្រះមហាក្សត្រ​ដែល​បាន​អះអាងថា​ថា​សមាជិក​រាជវង្ស​គង់​នៅ​​លើ​នយោបាយ​និង​មិន​អាច​កាន់តំណែង​នយោបាយ​ទេ​។​

​តែ​ផលវិបាក​របស់​គណបក្ស​ថៃ​រក្សា​ជាតិ​ដែល​បាន​យក​រាជវង្ស​មកអោយ​ឈរ​ជា​តំណាង​របស់​ខ្លួន​នៅ​មិនទាន់​ចប់​ទេ​។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នឹង​សំរេច​នៅ​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​នេះ ថា​តើ​គណៈបក្ស​បាន​រំលោភ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែរ​អត់​ក្នុង​ការដាក់​ព្រះអង្គម្ចាស់ក្សត្រីជា​បេក្ខជ​ន​របស់ខ្លួន​។​គណបក្ស​នេះ​អាច​នឹង​ត្រូវ​រំលាយ​ចោល​​ដោយ​តុលាការ បើសិនជា​ត្រូវបាន​រកឃើញ​ថា​បាន​រំលោភច្បាប់​៕​ដោយៈ​វាសនា​