ព្រះអង្គម្ចាស់​វីលៀម​នៃ​ប្រទេស​អង់គ្លេស​ទទួលបាន​បុត្រ​ទី​៣

304

ព្រះ​នាង ខេ​ត មី​តដល​ថុ​ន​(Kate Middleton) ភរិយា​របស់​ព្រះអង្គម្ចាស់​វីលៀម របស់​អង់គ្លេស​បាន​ប្រសូត្រ​បុត្រ​ប្រុស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍ ជា​បុត្រ​ទី​៣​សំរាប់​គូស្នេហ៍​នៃ​រាជ​វង់​អង់គ្លេស​នេះ​។​

បុត្រទាំង៣របស់ព្រះអង្គម្ចាស់វីលៀមបានកើតនៅមន្ទីរពេទ្យតែមួយ

បាន​និយាយថា ទារក​បានកើត​មក​ទ​ម្ង​ន់​៣,៨​គីឡូក្រាម​។​ព្រះអង្គម្ចាស់​វីលៀម​បាន​មាន​វត្ត​មាននៅ​ទី​មន្ទីរពេទ្យ​St Mary’s Hospital កន្លែង​ដែល​បុត្រ​ពីរ​ផ្សេងទៀត​របស់​ទ្រង់​បានកើត​នៅ​ទីនោះ​។​ព្រះ​នាង​និង​បុត្រ​មាន​សុខភាព​ល្អជា​ធម្មតា​។​

​ព្រះអង្គម្ចាស់​ថ្មី​នេះ​ជា​ចៅទួត​ទី​៦​របស់​មហាក្សត្រិយានី​អេ​ឡី​ហ្សា​បេ​ត និង​ជា​ជន​នៅ​លំដាប់​ទី​៥​សម្រាប់​រាជបល្ល័ង្ក​អង់គ្លេស គឺ​នៅ​បន្ទាប់ពី​ព្រះអង្គម្ចាស់ ច​ច ព្រះជន្ម​៤​វស្សា បងស្រី​របស់​វា ព្រះ​នាង ឆា​ឡូត បិតា​របស់គេ ព្រះអង្គម្ចាស់​វីលៀម​និង​ព្រះអង្គម្ចាស់​ឆា​លស៍​។​

​ព្រះអង្គម្ចាស់​ហារី ដែលជា​ប្អូន​របស់​វីលៀម ហើយ​ដែល​ត្រូវ​រៀបការ​ជាមួយ​តួ​ស្រី​អាមេរិក​នាង មេ​ហ្កា​ន ម៉ា​ឃឹ​ល នៅ​ខែក្រោយ ស្ថិតនៅ​លេខ​រៀង​ទី​៦​ក្នុង​បញ្ជី​ស្នងរាជ្យ​។​

​ព្រះរាជវាំង​ខិ​ន​ស៊ី​ង​ថុ​ន បាន​និយាយថា ឈ្មោះ​របស់​ព្រះអង្គម្ចាស់​ថ្មី​នឹងត្រូវ​ប្រកា​សនោ​ពេលខាងមុខ​ខណៈ​ពួក​ភ្នាល់​បាន​ផ្តោតលើ​ឈ្មោះ e Albert, Arthur, Jack និង Fred សម្រាប់​ទារក​នេះ​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រេ​សា មេ កាលពី​ថ្ងៃ​ចន្ទ​បាន​អបអរ​ព្រះអង្គម្ចាស់​វីលៀម​និង​ភរិយា​ដែល​ទទួលបាន​បុត្រ​ថ្មី​៕​ដោយ​៖​វាសនា​