ព្រះអង្គម្ចាស់​វី​លលៀម​និង​ព្រះ​នាង​ខេ​ត​មី​ដល​ថុ​ន​យាង​ដល់​វិមាន​ជាតិ​ប៉ា​គី​ស្ថាន​តាមរយៈ​ម៉ូតូ​កង់​បី ក្នុង​ឈុត​ប្រពៃណី​ប៉ា​គី​ស្ថាន​

301
ចែករម្លែក

​ព្រះ​នាង​ខេ​ត​មី​ដល​ថុ​ន​មើលទៅ​ស្អាត​អស្ចារ្យ​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​បៃតង ខណៈ​ព្រះ​នាង​និង​ព្រះអង្គម្ចាស់​វី​លលៀម​បាន​យាង​តាម​ម៉ូតូ​កង់​បី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​ពិធី​ទទួលភ្ញៀវ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ទី​១៥​តុលា ដែល​ក្នុងនោះ​ព្រះអង្គម្ចាស់​បាន​មានបន្ទូល​កត់សម្គាល់​អំពី​ការអភិវឌ្ឍ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​សុន្ទរកថា​មួយ​។​

​ព្រះអង្គម្ចាស់​វី​លលៀម​បាន​គ្រង​ឈុតខ្មៅ​បុរាណ​ប៉ា​គី​ស្ថាន​ហៅថា Sherwani ដែល​គេ​ស្លៀកពាក់​ជាធម្មតា​សម្រាប់​ឱកាស​នានា​ឬ​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ ជាមួយ​ខោ​ដែលមាន​ពណ៌​ស៊ីគ្នា នៅ​វិមាន​ជាតិ​ប៉ា​គី​ស្ថាន​។​

​ទ្រង់​ទាំងពីរ​ព្រះអង្គ​បាន​យាង​ជិះ​ម៉ូតូ​កង់​បី​ដែលមាន​តុបតែង​លម្អ​នេះ​ដើម្បី​សម្គាល់​ពី​ដំណើរ​ទស្សនកិច្ច​របស់​រាជវង្ស​អង់គ្លេស​នៅមុន​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ឧ​ត្ត​ម​ស្នងការ​អង់គ្លេស​លោក​ថូ​ម៉ាស ឌ្រូ សម្រាប់​ទ្រង់​ទាំងពីរ​ដើម្បី​ឃើញ​អ្វីដែល​ល្អៗ​អស្ចារ្យ​នៃ​សង្គម​ប៉ា​គី​ស្ថាន​។​

​ក្នុង​សុន្ទរកថា​សំខាន់ ព្រះអង្គម្ចាស់​វី​លលៀម បានលើកឡើង​ពី​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស​និង​ប៉ា​គី​ស្ថាន ហើយ​ក៏បាន​មានបន្ទូល​សំដៅ​ផងដែរ​នៅពេលដែល​ព្រះ​អយ្យិកា​របស់​ទ្រង់​គឺ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​ត បានធ្វើ​ទស្សនកិច្ច​កាលពី​ជាង​៥០​ឆ្នាំមុន ដោយ​មានបន្ទូលថា “​ឈរ​នៅទីនេះ​ជាមួយនឹង​វិមាន​ដ៏​អស្ចារ្យ​នេះ​នៅ​ពីក្រោយ​ខ្ញុំ ខ្ញុំ​ពិតជា​រំភើប​ចំពោះ​ការតស៊ូ​បោះជំហាន​ទៅមុខ ដែល​ប៉ា​គី​ស្ថាន​បាន​បង្កើតឡើង​តាំងពី​កំណើត​របស់​ប្រទេស​នេះ​កាលពី ៧២ ឆ្នាំមុន​”៕ ដោយ៖ កញ្ញាដាលីស