ព្រះអង្គម្ចាស់​វី​លលៀម​និង​ព្រះ​នាង​ខេ​ត យាង​មក​គោរព​វិញ្ញាណក្ខន្ធ​មហាសេដ្ឋី​ថៃ​ម្ចាស់​ក្លិប Leicester

1152
ចែករម្លែក
  • 29
    Shares

​ព្រះអង្គម្ចាស់​វី​លលៀម និង​ព្រះ​នាង​ខេ​ត បាន​យាង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្លិប Leicester City កាលពី​ថ្ងៃ​ពុធ​ទី​២៨​វិច្ឆិកា​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បានសម្លាប់​មនុស្ស ៥ នាក់​រួមទាំង​ម្ចាស់​ក្លិប​បាល់ទាត់​នេះ​។​

​ព្រះអង្គម្ចាស់​វី​លលៀម និង​ព្រះ​នាង​ខេ​ត បាន​មានបន្ទូលថា ពួក​ទ្រង់​ចង់​ទទួលស្គាល់ “​ភាពកក់ក្តៅ​និង​សេចក្តី​មេត្តាករុណា​” ដែល​ប្រជាជន​របស់​ក្រុង​ឡេ​សេ​ស្ទើ បានបង្ហាញ ចាប់តាំងពី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ជិត​មួយខែ​មកនេះ​។​

​ម្ចាស់​ក្លិប Leicester City លោក​វី​ចៃ ស្រី​វត​នា​ប្រា​ផា អាយុ ៦០ ឆ្នាំ​បាន​ស្លាប់​នៅពេលដែល​ឧទ្ធម្ភាគចក្រ​ធ្លាក់​លើដី​ភ្លាមៗ​បន្ទាប់ពី​ហោះ​ចេញពី​ទីលាន​នៅ​កីឡដ្ឋាន King Power ។​

​អ្នកបើក​យន្តហោះ​លោក អេ​រិ​ក ស្វា​ហ្វ​ហ្វើ និង​ដៃគូ នាង អ៊ី​ហ្សា​បេឡា រ៉ូ​ហ្សា ឡេ​កូ​វិច ក៏បាន​ស្លាប់​ផងដែរ​រួម​ជាមួយនឹង​បុគ្គលិក​២​នាក់​របស់លោក​វី​ចៃ គឺ នាង​នូ​សា​រ៉ា ស៊ុ​គ​ណា​ម៉ៃ និង​លោក កា​វី​ផន ពុន​ពែ​។​

​ព្រះអង្គម្ចាស់​វី​លលៀម​បាន​រាប់អាន​លោក​វី​ចៃ ជា​មិត្តភក្តិ​ម្នាក់​ហើយ​បាន​ស្គាល់​គាត់​តាមរយៈ​តួនាទី​របស់គាត់​ជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ក៏ដូចជា​តាមរយៈ​កីឡាករ​ដទៃទៀត​។​

​ទ្រង់​ទាំង​២​ព្រះអង្គ​បាន​យាង​ទៅ​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ ដែលមាន​សមុទ្រ​បាច់ផ្កា​រំលែក​ទុក្ខ​ដ៏​ធំ​នៅ​ជិត​កីឡដ្ឋាន កន្លែង​ដែល​ទ្រង់​ទាំង​២​ឈរ​ស្ងៀមស្ងាត់​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​។ បន្ទាប់មក​ព្រះ​នាង​ខេ​ត​បានដាក់​ភួងផ្កា​រួមចំណែក​រំលែក​ទុក្ខ​។​

​លោក​អៃ​យ៉ា​វ៉ា​ត់ កូនប្រុស​របស់លោក​វី​ចៃ និង​ជា​អនុប្រធាន​ក្លិប បាន​ចេញមក​ទទួល​ទ្រង់​ទាំង​២ រួមជាមួយ​ម្តាយ​របស់គាត់ ឈ្មោះ​អៃ​ម៉ុ​ន និង​ប្អូនស្រី​របស់គាត់​ឈ្មោះ អា​រុន​រ៉ុង​។

​កីឡាករ Leicester ដូចជា ខ្សែប្រយុទ្ធ ជែ​មមី វ៉ា​ឌី និង​អ្នកចាំទី​កា​ស្ពើ ស្មិ​ច​សែ​ល ក៏បាន​មាន​វត្តមាន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​វី​លលៀម និង​ព្រះ​នាង​ខេ​ត​យាង​មក​គោរព​វិញ្ញាណក្ខន្ធ​មហាសេដ្ឋី​ថៃ​ម្ចាស់​ក្លិប Leicester កាលពី​ថ្ងៃ​ពុធ