ព្រះអង្គម្ចាស់​ហារី​និង​នាង​មេ​ហ្គា​ន ផ្អាក​ដំណើរ​ក្រេបទឹក​ឃ្មុំ ដើម្បី​រៀបចំ​ពិធី​អបអរ​ខួបកំណើត​ព្រះបិតា​

918
ចែករម្លែក

​ព្រះអង្គម្ចាស់​ហារី និង នាង​មេ​ហ្គា​ន ម៉ា​កិល នឹង​ពន្យារពេល​ធ្វើដំណើរ​ក្រេបទឹក​ឃ្មុំ ដោយ​ជំនួស​មកវិញ គឺ​ត្រូវ​ចូលរួម​ពិធី​អបអរ​ខួបកំណើត​សម្រាប់​ព្រះបិតា​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់​ឆាល ពោល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពិធី​រៀប​អភិសេក​របស់​ទ្រង់ ដែល​លាយ​បញ្ចូល​គ្នា​រវាង​សម័យ​ទំនើប​ជាមួយ​ប្រពៃណី​។​

​បន្ទាប់​ពីថ្ងៃ​រៀប​អភិសេក ដែល​ឃើញ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​ស្បថស្បែ​ទៅវិញទៅមក​នៅក្នុង​ព្រះវិហារ​បុរាណ​មួយ​នៅ​ប្រាសាទ​វីន​ស័​រ ក្រោម​ក្រសែភ្នែក​របស់​ភ្ញៀវ​មកពី​សែ​រាជវង្ស តារា​ល្បីៗ និង​អ្នកទស្សនា​តាម​ទូរទស្សន៍​ទូទាំង​ពិភពលោក​រាប់លាន​នាក់​នោះ ព្រះអង្គម្ចាស់​ហារី និង នាង​មេ​ហ្គា​ន បាន​ចំណាយពេល​ជប់លៀង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ១៩ ឧសភា ជាមួយ​មិត្តភក្តិ​ជា​លក្ខណៈ​ឯកជន​។​

​គូ​ស្វាមីភរិយា​នេះ​នឹង​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ​នៅ​រាជដំណាក់​កេ​ន​ស៊ីន​តុ​ន មុនពេល​ចូលរួម​ជា​ផ្លូវការ​លើកដំបូង​ក្នុងនាម​ជា​ព្រះអង្គម្ចាស់ Duke of Sussex និង​ព្រះ​នាង Duchess of Sussex ដើម្បី​អបអរ​ព្រះ​ពិធី​គម្រប់​ខួប​ទី ៧០ សម្រាប់​ព្រះអង្គម្ចាស់​ឆាល​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី និង នាង​មេ​ហ្គា​ន មិនទាន់បាន​ក្រេបទឹក​ឃ្មុំ​ទេ ព្រោះ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ខួបកំណើត​របស់​ព្រះអង្គម្ចាស់​ឆាល