ព្រះអង្គម្ចាស់​ហារី​ប្រកាសថា ព្រះ​នាង​មេ​ហ្គា​ន​ប្រសូត​បាន​បុត្រា​

480
ចែករម្លែក

​ព្រះអង្គម្ចាស់​ហារី បានប្រកាសថា ព្រះ​នាង​របស់​អង់គ្លេស ដែលមាន​គោរមងារ ថា Duchess of Sussex បានផ្តល់​កំណើត​ដល់​បុត្រា​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​។​

​ព្រះអង្គ​ពោរពេញ​ដោយ​ក្តី​រីករាយ​អង្គ​នេះ​បាន​មានបន្ទូលថា ពួក​ទ្រង់មាន​ក្តីរំភើប​យ៉ាងខ្លាំង​និង​សូម​ថ្លែងអំណរគុណ​ដល់​សាធារណជន​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​។​

​ទ្រង់​បាន​មានបន្ទូលថា ព្រះ​នាង​មេ​ហ្គា​ន​និង​ទារក “​មាន​សុខភាព​ល្អឥតខ្ចោះ​” ដោយ​បន្ថែមថា​ពួក​ទ្រង់​នៅ​កំពុង​គិត​អំពី​ការដាក់​ឈ្មោះ​សម្រាប់​បុត្រា ដែល​បានប្រសូត​នៅ​ម៉ោង ៥:២៦ ល្ងាច​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​។​

​ព្រះរាជវាំង​បាក់​ឃី​ង​ហេម​បានឱ្យដឹងថា ទារក​មាន​ទម្ងន់ ៣,២ គីឡូក្រាម ហើយ​ថា​ព្រះអង្គម្ចាស់​ហារី​ក៏មាន​ព្រះ​វត្តមាន​ពេល​បុត្រា​ប្រសូត​ផងដែរ​។​

​បុត្រា​អង្គ​នេះ​គឺ​ស្ថិតក្នុង​ជួរ​ទី​៧​នៃ​ការឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ពីក្រោយ​ព្រះអង្គម្ចាស់​វែ​ល អ្នកឧកញ៉ា​ខេ​ម​ប្រ៊ី​ច និង​បុត្រ​របស់​ពួក​ទ្រង់ គឺ​ព្រះអង្គម្ចាស់​ច​ច ព្រះ​នាង​ឆា​ឡូ​តេ​និង​ព្រះអង្គម្ចាស់​ល្វី​ស ព្រមទាំង ព្រះអង្គម្ចាស់​ហារី​។​

​ទារក​នេះ​គឺជា​ចៅទួត​ទី​ប្រាំបី​របស់​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​ត​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី​ប្រកាសថា​ព្រះ​នាង​មេ​ហ្គា​ន​ប្រសូត​បាន​បុត្រា​ទម្ងន់ ៣,២ គីឡូ