ព្រះអង្គម្ចាស់​ហារី​យក​រថយន្ត​ការពារ​ប​រិ​ស្ថាន​ស្អាត​បំផុត​លើ​ពិភពលោក​ដឹក​ព្រះ​នាង​ថ្មីថ្មោង​របស់​ទ្រង់

687

​ព្រះអង្គម្ចាស់​ហារី​បាន​ដឹក​មហេសី​របស់​ទ្រង់ មេ​ហ្គា​ន ម៉ា​កិល ចេញទៅ​ក្រៅ​ក្នុង​រថយន្ត​ការពារ​ប​រិ​ស្ថាន​ម៉ាក Jaguar ដែល​គេ​សរសើរ​ថា​ជា “​ឡាន​អគ្គិសនី​ស្រស់ស្អាត​បំផុត​នៅក្នុង​ពិភពលោក​”​។​

​អ្នក​ទាំង​២​បាន​ចាក​ចេញពី​ប្រាសាទ​វីន​ស័​រ​តាម​រថយន្ត​តូច​ច្រឡឹង​ពណ៌​ខៀវ​ស្រាល​នេះ ខណៈដែល​ពួក​ទ្រង់​ធ្វើដំណើរ​ទៅកាន់​សាល​ឈ្មោះ Frogmore House សាងសង់​តាំងពី​សតវត្សរ៍​ទី​១៧ នៅក្នុង​បរិវេណ​ប្រាសាទ​វីន​ស័​រ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៩ ឧសភា​។​

​រថយន្ត ដែល​យក​គំរូ​តាម​រថយន្ត​ឆ្នាំ ១៩៦៨ ដែល​រួមបញ្ចូល​ម៉ាស៊ីន​អគ្គិសនី​មិន​បំ​ភាយ​ផ្សែង និង​អាគុយ គឺមាន​តម្លៃ ៣៥ ម៉ឺន​ផោន (​ជាង ៤៧ ម៉ឺន​ដុល្លារ​)​។​

​ស្លាក​លេខ​ឡាន​នេះ​គឺ​ស្លាក​លេខ​អឺរ៉ុប​ស៊េរី​ថ្មី លេខ “E190518” ជា​កិត្តិយស​ដល់​ថ្ងៃ​រៀប​អភិសេក​របស់​ទ្រង់​ទាំង​២៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​អគ្គិសនី Jaguar បំពាក់​ស្លាក​លេខ​អឺរ៉ុប “E190518” ដើម្បី​ជា​កិត្តិយស​ដល់​ថ្ងៃ​រៀប​អភិសេក​របស់​ទ្រង់​ទាំង ២