ព្រះអង្គម្ចាស់​ហារី និង លោក​អ៊ែ​ល​តុ​ន ច​ន នឹង​បើក​អង្គការ​អេដស៍​មួយ​រួមគ្នា

734
ចែករម្លែក

​ព្រះអង្គម្ចាស់​ហារី​នឹងចូលរួម​ជាមួយ​លោក​អ៊ែ​ល​តុ​ន ច​ន នៅឯ​សន្និសីទ​អេដស៍​អន្តរជាតិ (២២-២៧​កក្កដា​) ដើម្បី​បើក​អង្គការ​អន្តរជាតិ​មួយ ក្នុង​គោលបំណង​ផ្តោតទៅលើ​ការឆ្លង​ហ៊ី​វ​ចំពោះ​បុរសៗ​។​

​ព្រះអង្គម្ចាស់​ហារី និង អ៊ែ​ល​តុ​ន ច​ន នឹង​ឡើង​វេទិកា​រួមគ្នា​ក្នុង​កម្មវិធី​អេដស៍ ឆ្នាំ ២០១៨ នៅ​ទីក្រុង​អាំ​ស្ទែ​ដាំ កន្លែង​ដែល​តារាចម្រៀង​រូបនេះ​នឹង​បើក​អង្គការ MenStar Coalition​។​

​ព្រះអង្គម្ចាស់​ហារី​នឹង​យាង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្នុងតួនាទី​ជា​សហ​ស្ថាបនិក​អង្គការ​សប្បុរសធម៌ Sentebale ដែលមាន​មូលដ្ឋាន​នៅ​ទ្វីបអាហ្វ្រិក ដែល​ជួយ​ក្មេងៗ​កំពុង​រស់នៅ​ជាមួយ​វីរុស​ហ៊ី​វ​។​

​នៅ​ទូទាំង​ពិភពលោក ចំនួន​នៃ​ការឆ្លង​ហ៊ី​វ​ថ្មី​ក្នុងចំណោម​ក្រុមមនុស្ស​អាយុ​ចាប់ពី​អាយុ ១០-១៩ ឆ្នាំ​កំពុង​កើនឡើង ខណៈពេលដែល​ការរីកចម្រើន​ខាង​ការទប់ស្កាត់​បែរជា​ថយចុះ​ក្នុងចំណោម​មនុស្ស​វ័យក្មេង​និង​មនុស្សពេញវ័យ​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី និង អ៊ែ​ល​តុ​ន ច​ន នឹង​ឡើង​វេទិកា​រួមគ្នា​ក្នុង​កម្មវិធី​អេដស៍ ឆ្នាំ ២០១៨ នៅ​ទីក្រុង​អាំ​ស្ទែ​ដាំ