ព្រះអង្គម្ចាស់​ហារី និង នាង​មេ​ហ្គា​ន នឹង​រៀបការ​នៅ​ថ្ងៃទី ១៩ ឧសភា​

494

​ព្រះអង្គម្ចាស់​ហារី​និង​មិត្តស្រី​ជនជាតិ​អាមេរិក​ឈ្មោះ មេ​ហ្គា​ន ម៉ា​កិល (Meghan Markle) នឹង​រៀបការ​នៅ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨​។​

​ព្រះ​ន​ត្តោ (​ចៅប្រុស​) របស់​មហាក្សត្រិយានី អេ​លីហ្សា​បេ​ត ដែលជា​រជ្ជទាយាទ​ជួរ​ទី ៥ នៃ​រាជបល្ល័ង្ក​អង់គ្លេស​អង្គ​នេះ និង នាង ម៉ា​កិល ដែលជា​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ច្បាប់​អាមេរិក​រឿង “Suits” បានប្រកាស​ពី​ការភ្ជាប់​ពាក្យ​របស់​ពួកគេ​កាលពី​ខែ​មុន ជាមួយ​អាពាហ៍ពិពាហ៍​នឹង​ប្រព្រឹត្តទៅ​នៅ​វិហារ​សេន​ច​ច​ឆា​ប៉ែល (St George’s Chapel) នៅ​ប្រាសាទ​វីន​ស័​រ (Windsor)​។​

​ព្រះរាជដំណាក់​កេ​ន​ស៊ី​ង​តុ​ន (Kensington Palace) បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ព្រះអង្គម្ចាស់​ហង់​រី​នៃ​ប្រទេស​វែ​ល (​ហារី​) និង​នាង មេ​ហ្គា​ន ម៉ា​កិល នឹង​រៀបការ​នៅ​ថ្ងៃទី ១៩ ខែឧសភា​ឆ្នាំ ២០១៨”​។​

​គូស្នេហ៍​នេះ​បានជ្រើសរើស​រៀបការ​នៅ​ទី​ប្រាសាទ​វីន​ស័​រ ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ ដោយសារតែ​វា​ជា​កន្លែង​ពិសេស​សម្រាប់​ពួកគេ​។ ព្រះ​អយ្យកា អេ​លីហ្សា​បេ​ត ព្រះជន្ម ៩១ វស្សា នឹង​យាង​ចូលរួម​ក្នុង​ពិធី​នេះ​។​

​នាង ម៉ា​កិល អាយុ ៣៦ ឆ្នាំ ដែល​បាន​ចូលរៀន​នៅ​សាលា​កាតូលិក​កាល​នៅ​តូច ប៉ុន្តែ​បានកំណត់​ជា​អ្នក​កាន់​និកាយ​ប្រូ​តេស្ដ​ង់ នឹងត្រូវ​បានទទួល​ស្វាគមន៍​ចូល​វិហារ​គ្រិស្តសាសនា​របស់​អង់គ្លេស មុនពេល​រៀប​អាពាហ៍ពិពាហ៍​។​

​នាង​មានបំណង​ក្លាយជា​ពលរដ្ឋ​អង់គ្លេស តែ​យ៉ាងណា នាង​នឹង​រក្សា​សញ្ជាតិ​អាមេរិក​របស់​នាង​នៅពេល​នាង​ឆ្លងកាត់​ដំណើរការ​នេះ​រួច​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់​ហារី និង នាង​មេ​ហ្គា​ន នឹង​រៀបការ​នៅ​ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៨ នៅ​ប្រាសាទ​វីន​ស័​រ