ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ បញ្ចប់​សមាជិកភាព​ម​ន្ត្រី​ជាន់ខ្ពស់​បួនរូប​

568
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​មន្ត្រី​ចំនួន​៤​រូប ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ នេះ​បើតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
​មន្ត្រី​ទាំង​បួនរូប ដែល​ត្រូវ​បញ្ចប់​សមាជិកភាព​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានដូចជា​:
១. លោក ពេជ្រ សូ​ជេ​ថ្ថា អគ្គលេខាធិការ​,២. លោក រស់ សា​ផន ,៣. លោក ណុប សុធា​រិ​ទ្ធិ អគ្គលេខាធិការរង​
៤. លោកស្រី កង បូរាណ នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​បន្ទាប់ពី​បញ្ចប់​សមាជិកភាព មន្ត្រី​ទាំង​បួនរូប​នេះ រួម​ទាំ​ងាំង​មន្ត្រី​មួយចំនួនទៀត​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ដោយបាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការបញ្ចប់​សមាជិកភាព របស់​ពួកគេ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​លោក​ណុប សុធា​រិ​ទ្ធ អតីត​អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅមុខ​ស្នាក់ការ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​ថា “​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតែ​ប្រើ​អំណាច​ដែល​ខុសច្បាប់ និង​ខុស​លក្ខន្តិកៈ​បក្ស​ត្រង់​ប្រការ​២៤​។ ការ​មកជួបជុំ​នេះ មិនមែន​មក​ធ្វើ​បក្សប្រឆាំង បក្ស​ប្រហារ​អ្វី​ទេ​។ ខ្ញុំ​សោកស្តាយ​កាលពី​ព្រលប់​ថ្ងៃទី​១៦ វិច្ឆិកា ដោយសារ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រើ​កងកម្លាំង​មួយចំនួន​ឲ្យ​ចូលមក​ហ៊ុ​ព័ន្ធ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ខ្ញុំ​មិនដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដាក់​កម្លាំង​មក​ព័ន្ធ​ស្នាក់ការ​បក្ស​រឿង​អ្វី​ទេ​”៕ សរន