ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី​នឹង​ប្រកាស​ជា​ផ្លូវការ​ពី​ការឡើង​សោយរាជ្យ​នៅ​សប្តាហ៍​ក្រោយ​

183
ចែករម្លែក

​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី ណា​រូ​ហ៊ី​តូ នឹង​ប្រកាស​ជា​ផ្លូវការ​ពី​ការឡើង​សោយរាជ្យ​នៅ​សប្តាហ៍​ក្រោយ​នៅក្នុង​ពិធី​ប្រពៃណី ប៉ុន្តែ​ផលប៉ះពាល់​នៃ​ព្យុះ​ទី​ហ្វុ​ង​នឹង​បាំង​ស្រមោល​លើ​ពិធី​នេះ​។​

​ព្រះ​ចៅ​អធិរាជ​ណា​រូ​ហ៊ី​តូ​បាន​បំពេញ​កាតព្វកិច្ច​របស់​ទ្រង់​ជា​ព្រះ​ចៅ​អធិរាជ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១ ឧសភា គឺ​មួយថ្ងៃ​បន្ទាប់ពី​បិតា​របស់​ទ្រង់​បាន​ក្លាយជា​ព្រះមហាក្សត្រ​ដំបូងបង្អស់​របស់​ជប៉ុន ដែល​បានដាក់​រាជ្យ​ក្នុង​រយៈពេល ២០០ ឆ្នាំ​។​

​ប៉ុន្តែ​អន្តរកាល​នេះ​នឹង​មិនទាន់​ចប់​នៅឡើយ​ទេ​រហូតដល់​តួនាទី​ថ្មី​របស់​ទ្រង់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នៅក្នុង​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ ដែល​រំពឹង​មានការ​ចូលរួម​ពី​ឥស្សរជន​បរទេស​មក​ពី​ប្រទេស​ជិត ២០០ ។​

​ព្រឹត្តិការណ៍​នេះ​នឹង​កើតឡើង​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ហា​ហ្គី​ប៊ី​ស (Hagibis) បាន​បោកបក់​ចូល​ប្រទេស​ជប៉ុន ដោយ​សម្លាប់​មនុស្ស​ជិត ៨០ នាក់​និង​បន្សល់ទុក​នូវ​ការបំផ្លិចបំផ្លាញ​។​

​ខណៈ​គេ​នៅ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​និង​ប្រជាជន​ជាច្រើន​កំពុង​រស់នៅក្នុង​ជម្រក​បណ្តោះអាសន្ន រដ្ឋាភិបាល​បានសម្រេច​ពន្យារពេល​ផ្នែក​សំខាន់​នៃ​ពិធី​នេះ គឺ ក្បួន​ដង្ហែ​រថយន្ត​បើក​ដំបូល ក្នុង​បំណង​ណែនាំ​គូស្នេហ៍​អធិរាជ​ទៅកាន់​សាធារណជន​៕ ដោយ៖ កញ្ញាដាលីស

ការឡើង​សោយរាជ្យ​ជា​ផ្លូវការ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី ណា​រូ​ហ៊ី​តូ​នឹងធ្វើ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ