ព្រះ​ជា​ម្ចាស់​! ខឹង​ប្ដី​មិន​ព្រម​ប្រាប់​លេខ​កូដ​សម្ងាត់​ទូរស័ព្ទ ចាក់​សាំង​ដុត​សម្លាប់​ប្ដី​ទាំង​រស់​

338
ចែករម្លែក

ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់​បាន​ចាក់​សាំង​ដុត​សម្លាប់​ប្ដី​ទាំង​រស់​យ៉ាង​ព្រៃផ្សៃ បន្ទាប់ពី​បុរស​ជា​ប្ដី មិន​ព្រម​ប្រាប់​លេខ​កូដ​សម្ងាត់ (password) ទូរស័ព្ទ​របស់គាត់​កាលពីពេល​ថ្មីៗ​នេះ​នេះ​បើ​យោង តាម​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមករា​។
​ ​
ខណៈពេល​ជនរងគ្រោះ​ឈ្មោះ ដេ​ឌី ពួ​ណា​ម៉ា (Dedi Purnama) វ័យ ២៦ ឆ្នាំ​កំពុង​ជួសជុល ដំបូល​ក្បឿង​នៃ​ផ្ទះ​របស់ខ្លួន ស្រាប់តែ​នារី​ជា​ប្រពន្ធ​ឈ្មោះ អ៊ី​ល​ហាម កា​ហ៊ី​យ៉ាណា (Ilham Cahyani) វ័យ ២៥ ឆ្នាំ​បាន​សួរនាំ​រក​លេខ​កូដ​ទូរស័ព្ទ​របស់គាត់ (​ប្ដី​)​។​
​ ​
នៅពេល​ប្ដី​មិន​ព្រម​ប្រាប់ ក៏បង្ក​ទៅជា​ជម្លោះ​ពាក្យសម្ដី​រហូត​ឈានទៅដល់​ការចាក់​សាំង​ដុត សម្លាប់​ប្ដី​របស់ខ្លួន​។
​ ​
ជនរងគ្រោះ​បាន​ស្លាប់ បន្ទាប់ពី​ទទួល​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បាន ២ ថ្ងៃ​។ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅ​ឡុ​ម​បុក ខាងកើត (East Lombok) ខេត្ត​នូ​សា តេង​ហ្គា​រ៉ា ខាងលិច (West Nusa Tenggara) ប្រទេស​ឥណ្ឌូនេស៊ី​។
​ ​
មេ​ប៉ូលិស​នៅ​ឡុ​ម​បុក ខាងកើត និយាយថា​ជម្លោះ​ពាក្យសម្ដី​រវាង​ប្ដី​ប្រពន្ធ​ទាំងពីរ​បាន​ឡើង កម្ដៅ​កាន់តែខ្លាំង នៅពេល​បុរស​ជា​ប្ដី​ចុះ​ពី​ដំបូលផ្ទះ ហើយ​វាយ​ប្រពន្ធ​របស់ខ្លួន​។ ដោយ​ទប់ កំហឹង​មិនបាន នារី​ជា​ប្រពន្ធ​បាន​ទាញ​ដប​សាំង​មកចាក់​ដុត​ប្ដី​ភ្លាមៗ​តែម្តង​។​
​ ​
ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបអង្កេត​ករណីនេះ​ដើម្បី​ស្វែងរក​ការពិត​៕ ប្រែ​សម្រួល​: ខុម​