ព្រះ​ជា​ម្ចាស់​! រវល់​តែ​ដើរ​ឈ្ងោក​មុខ ស្រាប់តែ​ងើបឡើង​ជិត​ដល់​ហ្វូង​តោ​កំណាច​

386
ចែករម្លែក

​សាក​ស្រមៃ​លេងៗ​ទៅ​មើល តើ​អ្នកមាន​អារម្មណ៍​បែបណា​ប្រសិនបើ​ដើរ​សុខៗ​ស្រាប់ តែ​ប្រទះ​នឹង​ហ្វូង​ខ្លា ឬ​តោ​កំណាច​នៅក្នុង​ព្រៃ​? ទោះ​មិនបាច់​ឆ្លើយ​ក៏​ប្រហែលជា​ដឹង ចម្លើយ​មុន​ដែរ គឺ​បើ​មិន​គាំងបេះដូង​ទេ ក៏​រាក​អាចម៍​ដាក់​ខោ​ព្រលឹងចុងសក់​ដែរ ព្រោះ​វា​ប្រហែលជា​ថ្ងៃ​អ​វ​សាន្ត​នៃ​ជីវិត​ក៏​មិនដឹង​។​
​ ​
​ចំណែកឯ​បុរស​ឈ្មោះ ស្តេ​វិ​ន ហ្វូ​ល​ខុន​ប្រ៊ិ​ច (Steven Faulconbridge) ដែលជា​អ្នក​នាំ ភ្ញៀវទេសចរ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ គឺ​ពេល​គាត់​កំពុងតែ​ដើរ​ឈ្ងោក​មុខរ​កដាន​របស់ តោ​ស្រាប់តែ​ងើបឡើង​ជិត​ដល់​ហ្វូង​តោ​កំណាច​ដែល​កំពុង​ពួន​សម្ងំ​ក្នុង​ស្មៅ​ឆ្ងាយ ពីគ្នា​តែ​ប៉ុន្មាន​ម៉ែត្រ ធ្វើឱ្យ​គាត់​តក់ស្លុត​យ៉ាងខ្លាំង​។​

​ជា​សំណាងល្អ ពេលនោះ​ហ្វូង​តោ​ដែលមាន​រហូតដល់ ៨ ក្បាល​ក៏​ភ្ញាក់​នឹង​គាត់​ហើយ ប្រះ​ងើប​ចេញ ចំណែកឯ​គាត់​ក៏​ខំប្រឹង​ទប់​ស្មារតី ហើយ​ដើរ​ថយក្រោយ​យ៉ាង​លឿន សំដៅ​ទៅរក​រថយន្ត​ក្បែរ​នោះ​ទាំង​ទឹកមុខ​ស្លេកស្លាំង ព្រោះ​បើ​ពួកវា​ហក់​មក​ក្រញិច គាត់​ជីវិត​គាត់​ច្បាស់​ជា​ក្ស័យ​ពេលនោះ​មិន​ខាន​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពីពេល​ថ្មីៗ​ក្នុង​ដែនជម្រកសត្វព្រៃ Sabi Sands Game Reserve ប្រទេស​អាហ្វ្រិក​ខាងត្បូង​៕ ប្រែ​សម្រួលៈ ខុម

#