ព្រះ​តេ​គុណ តាក់ស៊ី សឹក​ភ្លាម​ក៏​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​

408
ចែករម្លែក

ភ្នំពេញ​៖ ដោយ​ស្ថានភាព​ជំងឺ​របស់លោក​កាន់តែ​ធ្ងន់​មិនអាច​ទ្រាំទ្រ​ទៅមុខ​រួច​នោះ ព្រះ​តេជគុណ តាក់ស៊ី​ក៏​សម្រេចចិត្ត​សឹក កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ ហើយ​ភ្លាមៗ​នោះ​លោក​ក៏បាន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​តែម្ដង ។​

​តាម​សេចក្តីរាយការណ៍​ញា​ត្តិ​មិត្ត​របស់​នាយ តាក់ស៊ី បានធ្វើ​ការផ្សាយ​ស្ថានភាព​របស់ លោក​មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ទើប​សម្រេចចិត្ត​សឹក​ព្រះអង្គ​រួច​ក៏​នាំមក សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​។ ជាមួយ គ្នា​នោះ មាន​សប្បុរសជន​មួយចំនួន និង សមាជិក​ខ្លះ​នៃ សមាគម​សិល្បករ​ខ្មែរ​បាន​នាំ គ្នា​ទៅ​មើល​និង​យក​អំណោយ​ជួយ​ដល់ នាយ តាក់ស៊ី​ពេល​បញ្ជូន​ដល់ មន្ទីរពេទ្យ​។

​បងស្រី​បង្កើត​នាង ភី​ម (​អតីត​ប្រពន្ធ​នាយ តាក់ស៊ី​) បាន​មកដល់​មន្ទីរ​ដែ​រ​នោះ​បានឱ្យ ដឹងថា ទោះបីជា​លោក​បាន​សឹក​ក៏​រួចមកហើយ​នោះ នាយ​ក៏​មិន​បោះបង់​ធ្វើការ​បុណ្យ ទាន និង គោរព​ព្រះធម៌​ដែរ​ពោលគឺ​នាយ​ភ្ជាប់​ខ្លួន​នឹង​ព្រះពុទ្ធសាសនា​រហូតដល់​ថ្ងៃ ស្លាប់​។ ជាពិសេស​នោះ ក្រោយ​លោក​សឹក​រួច​ក៏​មិន​វិលត្រឡប់​ទៅរក​នាង​ជា​អតីត ប្រពន្ធ (​នាង​ភី​ម​) វិញ​ដែរ ដោយ​តាំងចិត្ត​ដូចដើម​ចែក​មិន​ពាក់ព័ន្ធ​ស្នេហា​នឹង​គ្នា​ទៀត ហើយក៏​បញ្ជាក់​មិនឱ្យ​មករក​លោក ឬ​ពាក់ព័ន្ធ​អ្វី​ទៀត​ដើម្បីឱ្យ​អស់ចិត្ត​ពីគ្នា​ទាំង សងខាង​។

​សូម​រំលឹកថា នាយ តាក់ស៊ី មាន​ជម្ងឺ​ប្រចាំ​គឺ ទឹកនោមផ្អែម រាប់​មក​ឆ្នាំ​ហើយ ឈឺ​ជា ឈឺ​ជា មិន​ដាច់​ដែល​ធ្វើឱ្យ​ពិបាក​ក្នុង​រស់នៅ​ធ្វើការ​ហើយ​ចុងក្រោយ​ក៏​ធ្វើឱ្យ​ពិបាក ក្នុងការ​សាង​ផ្នួស​ទៀត​ឈានដល់​ត្រឡប់​មកជា​មនុស្ស​ធម្ម​តា​វិញ​។ លោក​បាន​បួស កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​វត្ត​ដងទង់ ខេត្តកំពង់ស្ពឺ​ដែល​កាល ពី​តារាៗ​និង​មិត្ត​រួម​ក្រុម​កំប្លែង​ស៊ី​ធី​អិន​របស់លោក​ជាច្រើន​ចូលរួម​ហើយ​ដល់​ថ្ងៃ លោក​សឹក​វិញ​នោះ កាលពី​ថ្ងៃទី​០៥ ខែសីហា​នេះ បាន​នាយ ពែ​កមី​មក​ទទួល​ផងដែរ​៕ ដោយ​: បូ​រិ​ន