ព្រះ​នាង​ម្ចាស់​ជប៉ុន អា​យ៉ា​កូ បោះបង់ចោល​ឋានៈ​រាជវង្ស​ដើម្បី​រៀបការ​ជាមួយ​បុរស​សាមញ្ញ​

1060
ចែករម្លែក
  • 73
    Shares

​ព្រះ​នាង អា​យ៉ា​កូ ព្រះជន្ម ២៧ វស្សា នឹង​បោះបង់ចោល​ឋានៈ​ជា​រាជវង្ស​របស់​ទ្រង់​។​

​បុត្រី​ទី ៣ របស់​ម្ចាស់​ក្សត្រិយ៍ ហ៊ី​សា​កូ និង​ព្រះអង្គម្ចាស់​សុគត​ទៅ តា​កា​ម៉ា​ឌូ (​បងប្អូន​ជីដូនមួយរ​បស់​ព្រះ​ចៅ​អធិរាជ​អាគី​ហ៊ី​តូ​) នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​សាមញ្ញ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ គឺ​លោក កី ម៉ូ​រី​យ៉ា ។​

​យោងតាម​កាសែត Japan Times បានឱ្យដឹងថា អ្នក​ទាំង​២​បាន​ចូល​ណែនាំ​ខ្លួន​ដល់​ម្ចាស់​ក្សត្រិយ៍ ហ៊ី​សា​កូ កាលពី​ចុង​ឆ្នាំមុន​។​

​បុរស​វ័យ ៣២ ឆ្នាំ​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​កី​អូ ដ៏​ល្បីល្បាញ និង​ធ្វើការ​នៅ​ក្រុមហ៊ុន NYK Line ក៏​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គ​ការមិន​រកប្រាក់​ចំណេញ​ដែលមាន​មូលដ្ឋាន​នៅ​តូ​ក្យូ ឈ្មោះថា Kokkyo naki Kodomotachi (KnK) ដែលមាន​គោលបំណង​ដើម្បី​កែលម្អ​ជីវិត​រស់នៅ​របស់​កុមារ​និង​យុវវ័យ​នៅ​អាស៊ី​។​

​ម្តាយ​ស្លាប់ទៅ​របស់គាត់​ដែលជា​មិត្តភក្តិ​ចាស់វស្សា​របស់​ម្ចាស់​ក្សត្រិយ៍ ហ៊ី​សា​កូ គឺជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សម្រាប់​អង្គការ​នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ព្រះ​នាង អា​យ៉ា​កូ ព្រះជន្ម ២៧ វស្សា នឹង​បោះបង់ចោល​ឋានៈ​ជា​រាជវង្ស​របស់​ទ្រង់​ឆាប់ៗ​នេះ​ដើម្បី​រៀបការ​ជាមួយ​លោក កី ម៉ូ​រី​យ៉ា