ព្រះ​មាតា​មហាក្សត្រិយានី​ថៃ ចូល​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​

1438
ចែករម្លែក

​ព្រះរាជវាំង​ថៃ​នេះ​បាន​និយាយថា មាតា​មហាក្សត្រីយានី​ស៊ី​រិគិត ព្រះជន្ម ៨៦ វស្សា អង្គ​នេះ​កំពុង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​មាន​ជំងឺ​ផ្លូវដង្ហើម​។​

​ការិយាល័យ​ព្រះរាជវាំង​នេះ បាន​និយាយថា​ព្រះ​មហាក្សត្រីយានី ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ​ជូឡាឡុងកន កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​មាន​ជំងឺ​គ្រុនក្តៅ​និង​ក្អក​។​ការិយាល័យ​ព្រះ​​រាជវាំង​នេះ​បាន​និយាយថា​ស្ថានភាព​របស់​មហា​ក្សត្រីយានី មាន​ភាពប្រសើរឡើង ក្រោយ​ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ប៉ុន្តែ មហាក្សត្រិយានី​នៅតែ​ស្ថិត​នៅ​មន្ទីរពេទ្យ​តាម​ការណែនាំ​​របស់​ក្រុម​វេជ្ជបណ្ឌិត​។​

​មហាក្សត្រិយានី​អង្គ​នេះ បាន​មាន​ជំងឺ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ សេចក្តីថ្លែងការណ៍​របស់​ព្រះរាជ​វាំងនេះ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ព្រះ​អង្គ​មិន​មាន​ជំងឺ​គ្រុន​​ក្តៅ​ទៀត​ទេ​និង​សោយ​អាហារ​បាន​។​

​មាតា​មហាក្សត្រីយានី​ស៊ី​រិគិត ជា​អង្គ​ស្ត្រី​មេម៉ាយ​នៃ​ស្តេច​ភូមិបុន អា​ឌុល​យ៉ាដេ​ដែល​បាន​សោយ​ទិវង្គត កាលពី​ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ឡើង​សោយរាជ្យ​អស់​រយៈពេល​៧​ទសវត្សរ៍​។​​នៅពេលដែល បុត្រា​របស់​ទ្រង់ គឺ​ព្រះ​ចៅ​មហា វ៉េ​ជី​រ៉ា​ឡុងកន បាន​ឡើង​សោយរាជ្យ កាលពី​ខែ​ឧសភា មហាក្សត្រីយានី​ស៊ី​រិគិត ត្រូវ​បាន​ថ្វាយ​គោរមងារ​ថ្មី​ជា ព្រះ​មាតា​មហាក្សត្រី​​យានី​៕​ដោយ​៖​សុខា​/sn

មហាក្សត្រីយានី​ស៊ី​រិគិត (​រូប​កណ្តាល​) ត្រូវបាន​សួរសុខទុក្ខ​ដោយ​ស្តេច​មហា វ៉េ​ជី​រ៉ា​ឡុងកន និង​ព្រះអង្គម្ចាស់ក្សត្រិយ មហា ចក្រី ស៊ី​រិនដន​នៅ​ព្រះរាជវាំង Chitralada ​នៅ​ថ្ងៃ​ចំរើន​ព្រះជន្ម​៨៦​ព្រះវស្សា​នៃ​មហាក្សត្រីយានី​អង្គ​នេះ នៅ​ទីក្រុង​បាងកក កាលពី​ឆ្នាំ​២០១៨