ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ធ្វើ​នៅ​ខេត្តតាកែវ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ

820
ចែករម្លែក

ដោយ​: ឆាយា​នាថ / តាកែវ​: នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេចយាង​ជា​ព្រះរាជ​វត្តមាន​ដ៏​មហា​វិសេសវិសាល ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តតាកែវ​។​

​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ នៅឯ​វាល​ព្រះមេរុ ស្ថិតនៅ​ខាងជើង​ព្រះបរមរាជវាំង នៃ​រាជធានី​ភ្នំពេញ តែ​ឆ្នាំ​ខ្លះ​ព្រះ​រាជពិធី​នេះក៏មាន​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ដែរ ដែល​ព្រះ​រាជពិធី​មួយ​នេះ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​។ ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ “​គោ​ឧសភរាជ​”​។​

​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​ក៏​ជាការ​ដាស់តឿន ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹងថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​៕ ល​/Ha

#