ព្រះ​អើយ​! Nokia 3310 ឆ្លាក់​រូបលោក​ពូ​ទីន និង ត្រាំ លក់​តម្លៃ ២ ៥០០ ដុល្លារ​

878

​ដើម្បី​សាទរ​ដល់​កិច្ចប្រជុំ​កំពូល G20 ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​ដែលមាន​ប្រទេស​ជាច្រើន​ចូលរួម ក្រុមហ៊ុន​ជំនាញ​ខាង​រចនា​របស់​រុស្សី​ឈ្មោះ Caviar បានបង្ហាញ​ចេញ​ទូរ​សព្ទ Nokia 3310 ដែល​រចនា​រូប​ពិសេស និង មានតម្លៃ​ថ្លៃ​មហាសាល​។​

Nokia 3310 ខាងលើនេះ​ធ្វើឡើង​ពី​ទី​តា​ញ៉ូ​ម មាន​ស៊ុម​ជុំវិញ​អេក្រង់​ធ្វើ​ពី​មាស និង ផ្នែក​ខាងលើ​ឃើញ​មាន​ឆ្លាក់​រូបលោក​ប្រធានាធិបតី​អាមេរិក និង លោក​ប្រធានាធិបតី​រុស្សី ដោយ​ឆ្លាក់​ពី​មាស​ទៀតផង​។ ចំណុច​ទាំងនេះហើយ​ធ្វើ​ឲ្យ Nokia 3310 នេះ​មានតម្លៃ​ដល់ ២ ៥០០ ដុល្លារ​។​

​រំលឹកថា Nokia 3310 ឆ្នាំ ២០១៧ ធម្មតា​មាន​ដាក់លក់​តម្លៃ​ប្រមាណ ៥០ ដុល្លារ ដែល​ធ្វើ​ឲ្យ Nokia 3310 ខាងលើ​មានតម្លៃ​ថ្លៃ​ជាង ៥០ ដង​ឯណោះ​៕

​ប្រភព​៖ PhoneArena/Sabay