ដោយ:សុផានីតា/កោះកុង ៖ លោក គ្រី ប៊ុនថា ប្រធានពន្ឋនាគារខេត្តកោះកុង នៅម៉ោង៣ រសៀលថ្ងៃទី១៤ វិច្ឆិកា បានថ្លែងអោយដឹងថា រូបលោកបានរៀបចំបញ្ចូនឯក សារទៅតុលាការរួចរាល់ហើយ តបតាមការស្នើឡើងដោយសាមីជនឈ្មោះ ហ៊ុ ស៊ា ហៅ ណា រ៉ុង ភេទ ប្រុស អាយុ ៤១ ឆ្នាំ អោយនៅក្រៅឃុំ។
គិតមកទល់ម៉ោងនេះ អ្វីដែលលោក គ្រី ប៊ុនថា អនុវត្តបន្ត គឺលោកនៅតែរង់ចាំតែឯកសារបែបបទនីតិវិធីរបស់តុលាការប៉ុណ្ណោះ ទើបដោះលែងមនុស្ស។
ចំណែកឯលោក រស់ សារាំ អយ្យការអមសាលាដំបូងខេត្តកោះកុង ក៏លើកឡើងខណ:លោកកំពុងបំពេញបេសកម្មក្រៅប្រទេសថា យ៉ាងយូរព្រឹកស្អែក នឹងដោះលែងឈ្មោះ ហ៊ុ ស៊ា ដោយមន្ត្រីរបស់លោកកំពុងពន្លឿនបែបនីតិវិធីច្បាប់ជាផ្លូវការ។
ពីពិធី សម្ពោធ រោងចក្រ ផលិត ស៊ីម៉ង់ តិ៍ « ថៃ ប៊ុន រ៉ុង » នៅ ព្រឹក ថ្ងៃទី ១៤ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបញ្ជាឱ្យដោះលែងជនសង្ស័យទាំងអស់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ ឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។
អយ្យការ អម សាលាដំបូង ខេត្តកោះកុង កាលពីថ្ងៃទី៦ វិច្ឆិកា កន្លងទៅសម្រេច ចោទប្រកាន់ ពីបទ « រួមគំនិត ក្បត់ » តាម មាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ការចោទប្រកាន់ ខាងលើ សមាជិក ក្រុម ឧទ្ទាម នេះ គឺពាក់ព័ន្ធ នឹង អង្គហេតុ « រួមគំនិត ក្បត់ » ដោយ កាលពី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ជននេះ បាន ប្រើប្រាស់ បណ្តាញ សង្គម Facebook របស់ខ្លួន ដែលមាន ឈ្មោះថា Hom Sra ដោយបាន ផុស រូប និងសរសេរសារលើរូបភាពរបស់ខ្លួន ថា « ខ្ញុំ ត្រៀម ទទួល លោក ប្រធាន សម រ ង្ស៉ី ចុះ អ្នក វិញ ?» ក្នុងចេតនាគាំទ្រអូសទាញ និងបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលរួម ក្នុងផែនការផ្តលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕B/