ភក់​, ភាន់​, ភារធារី​, គង់​, គង្គា​, ជីវជាតិ​, ជីពចរ

374
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ភក់ ( ន​. ) ធូលី​ទទឹក​ជ្រាយ ឬ​កករ​ដី​ជ្រាយ​, ខាប់ : ប្រឡាក់​ភក់​, កប់​ភក់​, ដី​បែក​ភក់ ។ ភក់ល្បាប់ ភក់​និង​ល្បាប់​ឬ​ភក់​ដែល​កក​ខាប់​ជា​ល្បាប់ ។ ព័ណ៌​ភក់​ព័ណ៌​ដែល​ពភ្លក់​ដូច សម្បុរ​ភក់ ។ ភក់ល្បាប់​

​ភាន់ បា​. ( កិ​. ) (​ភ​ន្ត “​ភ្ញាក់​, ភ្ញាក់ផ្អើល​; ច្រឡំ​, ស្រឡាំងកាំង​, មិងមាំង​”) ជ្រួស​, ច្រឡំ​, ទាស់ខុស​ផ្លូវខុស​ទំនង (​ភ័ន្ត មិនសូវ​ប្រើ ច្រើន​ប្រើតែ ភាន់ មក​យូរហើយ​) : ភាន់គំនិត​, ភាន់ស្មារតី​, ភាន់ដំណើរ​, ភាន់ផ្លូវ ។ ភាន់ច្រឡំ ច្រឡំ​ដោយ​ភាន់ ,​ភាន់ភាំង ភាំង​, ស្រឡាំងកាំង ព្រោះ​ភាន់ (​ម​. ព​. ភប់ ផង​) ។

​ភារធារី ភារៈ​– បា​. ( ន​. ) មន្ត្រី​ជា​ជំទប់​នៃ​ឯកអគ្គរាជទូត ឬ​ឯកអគ្គរដ្ឋទូត​មាន​នាទី បំពេញ​មុខការ​ក្នុង​អង្គទូត​ជា​ជំនួស​ក្នុងករណី​ដែល​អគ្គរាជទូត​ឬ​ឯកអគ្គរដ្ឋទូត​មិន​នៅ​, មន្ត្រី​ក្នុង​អង្គទូត​ដែល​ទទួលភារៈ​កាន់កាប់​កិច្ចការ​ជា​ជំនួស​ឯកអគ្គរាជទូត​ឬ​ឯកអគ្គរដ្ឋទូត (​បារ​. Chargé d’affaires ) ។

​គង់ ( គុ​. )​សល់​នៅ​, ទ្រព្យ​គង់​; ជាប់​ស្វិត​កាប់​មិន​មុត : មនុស្ស​គង់ ។ កិ​. វិ​. : ទុក​ឲ្យ​គង់ ។ ( កិ​. ) អង្គុយ (​រ​. ស​.; ស​. ស​.) : ស្ដេច​គង់​ក្នុង​ព្រះ​ពន្លា​, និមន្ត​លោក​គង់​ក្នុង​រោងបុណ្យ ។

​គង្គា សំ​. បា​. ( ន​. ) ឈ្មោះ​ទន្លេធំ ១ នៅក្នុង​មជ្ឈិមប្រទេស ដែលមាន​ក្បាល​ជាប់​ពី​ភ្នំ ហិមាល័យ ហូរ​ចុះ​មកដល់​ក្រុង​ក័ល​ក័​ត្តា ( Calculta ) រហូតមកដល់​សមុទ្រ​ឥណ្ឌា ។ អាកាសគង្គា គឺ​ធ្នារទឹក​នៅ​នាអាកាស ។ ពាក្យ​នេះ​គេ​ប្រើ​ក្លា​យមក ហៅ​ចំពោះ​ទឹក តែម្ដង : ស្រង់​ព្រះ​គង្គា (​រ​. ស​.) គឺ​ស្រង់ទឹក ។

​គប្បី ( អា​. និ ) ត្រូវតែ : អ្នកបួស​គប្បី​ខំប្រឹង​សិក្សា​រៀនសូត្រ​, គប្បី​ប្រព្រឹត្ត​ឲ្យ​ត្រឹមត្រូវ ទៀងទាត់​តាម​ធម៌​វិន័យ កុំបី​ឲ្យ​ឃ្លាត ។ ជួនកាល​ប្រើ​ជា កិ​. វិ​. ដូច​ពាក្យ​ថា​ប្រព្រឹត្ត​មិន គប្បី ជាដើម ។

​ជីវជាតិ ជីវៈ​-​ជាត បា​. ( ន​. ) (​ជីវ + ជាតិ​) រសជាតិ​សំខាន់​ដែលមាន​ប្រចាំ​នៅ ក្នុង​អាហារ​ក្នុង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ​សម្រាប់​ទ្រទ្រង់​នូវ​សុខភាព​នៃ​មនុស្ស និង​សត្វ ។

​ជីពចរ សំ​. បា​. ( ន​. ) (​ជីវ + ចរ​; វ > ព = ជីពចរ “​ដំណើរ​នៃ​ជីវិត​” កម្លាំង​, សំទុះ​, ដង្ហើម​នៃ​សរសៃ​លោហិត​ដែល​កម្រើក​លោតៗ នៅ​សព៌ាង្គកាយ (​អ្នកខ្លះ​និយាយ ក្លាយ​ថា ចឹបចរ​, គួរ​កុំ​ប្រើ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​