ភរិយា​ប្រមុខ​ដឹកនាំ​កម្ពុជា​ថៃ​ទស្សនកិច្ច​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​ព្រះបរមរាជវាំង​

352

(​ភ្នំពេញ​)៖​ភរិយា​ប្រមុខ​ដឹកនាំ​កម្ពុជា​ថៃ​គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោកស្រី​សាស្ត្រាចារ្យ ណា​រ៉ា​ ​ផន​ ​ចាន់​អូ​ចា​ ​ភរិយា​នាយករដ្ឋមន្ត្រី​ថៃ​បានធ្វើ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​និង​នៅ​ប្រាសាទ​ព្រះ​កែវ​មរកត​ក្នុង​ព្រះបរមរាជវាំង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៧​។​
​ ​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ភរិយា​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរបាន​ទស្សនាការ​សម្តែង​របាំ​សិល្បៈ​ប្រពៃ​​ណី​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​ក្នុង​ដំណើរ​ទស្សនកិច្ច​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​នេះដែរ​បានទទួល​ស្វាគមន៍​យ៉ាង​រួស​រាយ​រាក់ទាក់ និង​កក់ក្តៅ​បំផុត​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​និស្សិត​។
​ ​
​គួរ​បញ្ជាក់ថា លោកស្រី ណា​រ៉ា​ផន ចាន់​អូ​ចា បាន​អមដំណើរ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៧ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​៕​ដោយៈ ដេប៉ូ​/sn

   

(រូប៖សាលាវិចិត្រសិល្បៈ )