ប្តីស្លាប់បាត់ ភរិយា​មេម៉ាយ​របស់លោក​ស្ទី​វចប​បណ្តើរមិត្ត​ប្រុស​ថ្មី ​នៅ​ក្រូ​អាស៊ី

374

​អតីត​ភរិយា​របស់លោក ស្ទី​វ ចប និង​មិត្ត​ប្រុស​ថ្មី​របស់គាត់ ត្រូវ​ថត​ជាប់​អំឡុង​ដំណើរ​កម្សាន្ត​ថ្ងៃ​វិស្សមកាល​របស់​ពួកគេ​ក្នុងប្រទេស​ក្រូ​អាស៊ី ជាមួយ​នាវា​កម្សាន្ត​ឯកជន​ដ៏​ប្រណិត​តម្លៃ ១០០​លាន​ដុល្លារ ដែលជា​នាវា​ឯកជន​ចុងក្រោយ​បំផុត​របស់​ម្ចាស់​ស្ថាបនិក​ក្រុមហ៊ុន Apple ប៉ុន្តែ​លោក​ចប​មិនដែល​បាន​ប្រើប្រាស់​នាវា​នោះ​ម្តងណា​ឡើយ​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​មែ​ល​កាលពី​ថ្ងៃទី ២៦ កក្កដា​។​

​លោកស្រី ឡូ​រិ​ន ផូវែល ចប ត្រូវបាន​ប្រទះឃើញ​រីករាយ​ពេញ​មួយថ្ងៃ​ក្នុង​ដំណើរ​កម្សាន្ត​នៅក្នុង​ទីក្រុង​ឌូ​ប្រូ​វ​នី​ក ជាមួយ​មិត្ត​ប្រុស​ឈ្មោះ អា​ឌ្រា​ន ហ្វេ​ន​ធី ដែលជា​អតីត​អភិបាលក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី រួម​ជាមួយនឹង​កូនស្រី​វ័យ ១៩ ឆ្នាំឈ្មោះ អ៊ីវ ដែល​បាន​ភ្ជាប់​មក​ជាមួយនឹង​ទូរស័ព្ទ iPhone សៀត​នឹង​ចង្កេះ​។​

​នាវា​ឯកជន​ប្រវែង ៧៨​ម៉ែត្រ​ឈ្មោះ Venus របស់​អតីត​ភរិយា​ម្ចាស់​ក្រុមហ៊ុន Apple វ័យ ៥៣​ឆ្នាំ​រូបនេះ បាន​ចត​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ក្រូ​អាស៊ី ខណៈដែល​ពួកគេ​បាន​ចំណាយពេល​ដើរ​កម្សាន្ត​នៅក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសមួយ​នេះ​។​

​លោក ស្ទី​វ ចប ចាប់ផ្តើម​បញ្ជា​សង់​នាវា​មួយ​នេះ​នៅក្នុង​ឆ្នាំ​២០០៨ ពោលគឺ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​ការធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មហារីក​ដំបូង​របស់គាត់ ប៉ុន្តែ​គាត់​មិន​ធ្លាប់បាន​ជាន់​នៅលើ​នាវា​មួយ​នេះ​ម្តងណា​នោះឡើយ ដោយសារ​អ្នកវិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​ដ៏​អច្ឆរិយៈ​រូបនេះ​ស្លាប់ មុន​មួយឆ្នាំ ពេលដែល​នាវា​នេះ​បានបញ្ចប់​ការសាងសង់​រួចរាល់​ក្នុង​ឆ្នាំ ២០១២៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ផូវែល ចប និង​មិត្ត​ប្រុស អា​ឌ្រា​ន ហ្វេ​ន​ធី និង​កូនស្រី ដើរ​កម្សាន្ត​នៅ​ក្រូ​អាស៊ី