ភរិយា​របស់​កូនប្រុស​ច្បង​ដូ​ណា​ល់​ត្រាំ ដាក់​ពាក្យសុំ​លែងលះ​នៅ​ញូវយ៉ក

1244
ចែករម្លែក

​យោងតាម​កំណត់ត្រា​របស់​តុលាការ​បានឱ្យដឹងថា ភរិយា​របស់លោក ដូ​ណា​ល់ ត្រាំ ជេ​អា កូនច្បង​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានដាក់​ពាក្យសុំ​លែងលះ​នៅ​ទីក្រុង​ញូវយ៉ក​។​

​លោកស្រី វ៉ា​ណេ​ស​សា ត្រាំ អតីត​តារា​បង្ហាញ​ម៉ូត និង​ជា​តារា​សម្តែង និង លោក​ត្រាំ​ជេ​អាបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ មីនា​ថា “​បន្ទាប់ពី​អាពាហ៍ពិពាហ៍​រយៈពេល ១២ ឆ្នាំ យើង​បាន​សម្រេចចិត្ត​ដើរ​តាមផ្លូវ​បំបែក​របស់​យើង​” ។​

​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ផ្តល់​ដោយ​អង្គការ​ត្រាំ ដែលជា​អាណាចក្រ​ជំនួញ​របស់លោក​ប្រធានាធិបតី ដែល​កូនប្រុស​ច្បង​របស់គាត់​ជួយ​គ្រប់គ្រង​។​

​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​មិនទាន់មាន​ភ្លាមៗ​ទេ​អំពី​ឯកសារ​លែងលះ​គ្មាន​ការ​ប្រកែក​តវ៉ា​នេះ ដែល​ដាក់​ប្តឹង​ដោយ​លោកស្រី វ៉ា​ណេ​ស​សា ត្រាំ នៅក្នុង​តុលាការ​រដ្ឋ​ញូវយ៉ក​។ លោកស្រី និង​លោក​ត្រាំ​ជេ​អា មាន “​ការគោរព​ដ៏​ធំ​សម្បើម​” សម្រាប់​គ្នា​ទៅវិញទៅមក​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ស្នើសុំ​សិទ្ធិ​ឯកជន​ផងដែរ​នោះ​។​

​ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​នៅ​ឆ្នាំ ២០០៥ និង​មានកូន ៥ នាក់​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ជេ​អា និង លោកស្រី​វ៉ា​ណេ​ស​សា
#