ភវតណ្ហា​, ភារៈ​, ភេរវៈ​, ភព​, ភប់​, ភាគ​, ភណ្ឌ​, ភ្សាំ​, ភៀស​, ភាវនូបនិស្ស័យ​, មន្ទិល​, មង្គល​, មហោស្រព​, មហា​

1232

ភវតណ្ហា ភៈវៈតន់ហា បា​., សំ​. ( ន​. ) (​ភ​វ + តប ្ញ្ណា​) ចំណង់​, តម្រេក​, សម្រេក​ក្នុង​ភព គឺ​សេចក្តី​ចង់​កើត​ចង់ មាន​ក្នុង​ភព (​ម​. ព​. ភព​និង​តណ្ហា​ផង​)​។​
​ ​
​ភារៈ សំ​. បា​. ( ន​. ) (​ភារ​) ទម្ងន់​, របស់​ធ្ងន់​, បន្ទុក​, គ្រឿង​ផ្ទុក​, កិច្ចការ​ធ្ងន់​, កិច្ចការ​រវល់​៖ ទទួលភារៈ គឺ​ទទួលបន្ទុក​, ទទួល​កិច្ចការ​ធ្ងន់់ នាំ ភារៈ ទៅ​គឺ​នាំ​គ្រឿង​ផ្ទុក​គ្រឿង​ដឹកនាំ​ទៅ់ ជា​ភារៈ​លើ​ខ្លួន​គឺ​ទទួល​រ៉ាប់រង​លើ​ខ្លួន​។ ភារកិច្ច (–​រៈ​កិ​ច​) កិច្ច​ជា​ភារៈ​។​
​ ​
​ភេរវៈ –​រៈ​– បា​., សំ​. (​គុ​.) (​ភៃរ​វ​) ដែល​គួរ​ខ្លាច​, ដែល​គួរ​ស្បើម​, គួរ​ភ្លឹក​, គួរ​ស្លុតរន្ធត់​។ ពាក្យ​នេះ​ច្រើន ប្រើ​រៀង​ខាងដើម​សព្ទ​ឯទៀត ដូចជា ភេរវកម្ម​, ភេរវសព្ទ​ជាដើម​។ ភេរវកម្ម អំពើ​ដែល​គួរ​ខ្លាច​, គួរឱ្យ​តក់ស្លុត​, អំពើ ចលាចល​ជ្រួលច្របល់​ដែល​បណ្តាលមកពី​ការធ្វើ ឃាតកម្ម ដោយ​សម្ងាត់ ជាដើម​ ៖ នាំ​បង្កបង្កើត​ភេ​វរ​កម្ម​។ ភេ​វរជន​ជន​អ្នកបង្ក​បង្កើត​ភេ​វរ​កម្ម​។ ភេ​វរ​ភាព​ភាព​ដែល​គួរឱ្យខ្លាច​។ ភេ​វរ​សញ្ញា​សញ្ញា​ដែល​គេ​ធ្វើឱ្យ​ដឹងថា មាន​ភ័យ​អាសន្ន​, ដំណឹង​ជា​គ្រឿង សម្គាល់​ក្នុងពេល​ដែលមាន​ភេរវកម្ម ដូចជា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​។​
​ ​
ភព ភប់ សំ​.​បា​. ( ន​. ) (​ភ​វ​, វ​.​ព​) សេចក្តីចម្រើន​, ដំណើរ​កើត​, ប្រទេស ឬ​ទី​សម្រាប់​សព្វ សត្វ​កើត​ស្លាប់​, លោក​ ៖ សត្វ​ទាំងឡាយ​តែង​អន្ទោល កើត​ស្លាប់​ក្នុង​ភព​តូច​ភព​ធំ​។ ទាំង​ផែន ភព ឬ​ទាំង​ភព​ផែន​ទាំង​ពិភពលោក​។ នៅក្នុង​ភព​នៅក្នុង​លោក​។​

ភប់ ស​. ( កិ​. ) (​ព​ប​អ​. ថ​. ផុ​ប​) ចួប​, ប្រទះ​, ប្រសព្វ​, ច្រើន​និយាយថា ភប់ប្រសព្វ គឺ​បាន​គ្នា​ជា​គូស្រករ​, នៅ​រួម សុខ​រួមទុក្ខ​។ ភប់ភាន់ ឬ​ភប់ភ័ន្ត​ប្រព្រឹត្ត ល្មើស​ដោយ​ភាន់ច្រឡំ់ ដើរហើរ​, ស្មន់​អ​ន្ម​ករ​។​
​ ​
​ភាគ ភាក សំ​.​បា​. ( ន​. ) ចំណែក​៖ ចែកជា​៤​ភាគ​, ច្រើន​ភាគ​។ ភាគទាន (​ភា​គៈ​–) ចំនួន​ប្រាក់​រៃអង្គាស ដែល​ជន​ម្នាក់ៗ​ចូលក្នុង​កិច្ចការ​កុសល ណាមួយ​៖ បង់​ភាគទាន​ប្រចាំខែ​ចំនួន ២០​រៀល​, ឃោសនា​សុំ​ឱ្យគេ​ជួយ​ចូល ភាគទាន​។​
​ ​
ភាគ ភាក សំ​. បា​. ( ន​. ឬ​គុ​. ) ជោគ​, បុណ្យ​, ស្រីសួស្តី​៘ ឬ​ដែល មានជោគ​, មានបុណ្យ​, មាន​ស្រីសួស្តី ៘ ព្រះ​មាន​ព្រះ​ភាគ​ព្រះ​មានជោគ​, ព្រះ​មានបុណ្យ (​ព្រះសម្មាសម្ពុទ្ធ​) ។​
​ ​
ភណ្ឌ ភ័ន ឬ​ភ័ន​- ឌៈ​បា​., សំ​. ( ន​. ) (​ភណ្ឌ​, ភា​ណ្ឌ​) ទ្រព្យ​, របស់​, ដើមទុន​, គ្រឿង​ប្រើប្រាស់​, អីវ៉ាន់​,​ប្រដាប់​, គ្រឿ​ប្រដាប់​។ ច្រើន​ផ្សំ​ជាមួយ នឹង​នាមសព្ទ​ឯទៀត​, ដូចជា​៖ ភណ្ឌទេយ្យ​របស់ ដែល​ត្រូវ​សង (​សំណង​), ក​សិ​ភណ្ឌ​គ្រឿង​ភ្ជួរ​រាស់​, គរុភណ្ឌ ទ្រព្យ​សង្ឃ​, នានា​ភណ្ឌ​, ពិពិធភណ្ឌ ឬ​វិវិធភណ្ឌ​ទ្រព្យ​ផ្សេងៗ​, របស់​ច្រើន មុខ​ដែល​ដាក់​ក្នុង​កំឡុង​ជាមួយគ្នា​, បុរាណភណ្ឌ​របស់​ចាស់​, ទ្រព្យ​ចាស់​, រាជភណ្ឌ​ព្រះរាជ​ទ្រព្យ​, រាជកកុធភណ្ឌ គ្រឿង​ប្រដាប់​សម្រាប់​រាជ្យ ឬ​គ្រឿង ឥស្សរិយយស​សម្រាប់​ក្ស​ត្រិ​យ៍​ទ្រង់​រាជ្យ សេដ្ឋភណ្ឌ​របស់ប្រសើរ​, ទ្រព្យ​មានតម្លៃ ៘​
​ ​
ភ្សាំ ( កិ​. ) ធ្វើឱ្យ​ស៊ាំ​, ឱ្យ​ថ្នឹក​៖ ភ្សាំ​គោ​ឱ្យ​អូស​រទេះ​, ភ្សាំ​ដៃ​ឱ្យ​ថ្នឹក​, ភ្សាំ​មាត់​ឱ្យ​ស៊ប់​, រត់​ភ្សាំ​ជើង ប្រើ​ជា​ផ្ស៊ាំ ឬ​ផ្សាំ​ក៏មាន (​គួរ​លែង​ប្រើ​) ។​
​ ​
​ភៀស ( កិ​. ) វេះ​ឬ​ដោះ​គេច ចេញ​បំបាត់​ខ្លួន​,​គេចចេញ​ដោយ​ក្លែងខ្លួន ឬ​ប្លែង​ឈ្មោះ​មិន​ឱ្យគេ ស្គាល់​៖ ភៀស ចេញ​បាត់​, ភៀសខ្លួន​។ ភៀស​នេះ​ជា ពាក្យ​ឃ្លាត​ក្លាយ​ឆ្ងាយ​មកពី​ពាក្យ​វេស បា​. ដូចជា​អញ្ញាតកវេស “​ការ​គេចខ្លួន មិន​ឱ្យគេ​ស្គាល់​” នោះទេ​ដឹង ( ? ) ។ (​ម​. ព​. អញ្ញាតកវេស និង​អញ្ញាតកវេសក ទៀតផង​) ។​
​ ​
​ភាវនូបនិស្ស័យ ភាវៈ​នូ​ប៉ៈ និ​ស​-​សៃ​បា​. ( ន​. ) (​ភាវនា​+​ឧ​ប​-​និ​ស្សយ​) ឧបនិស្ស័យ​ដែល​កើត​អំពី ភាវនា គឺ​ចំណុចចិត្ត ឬ​សេចក្តី​ពេញចិត្ត ដែល​ជាប់​ជា​ស្នាម​ជា​លំ​អាន​មក​អំពី ការ​បានធ្វើ​ភាវនា (​ម​. ព​. ឧបនិស្ស័យ ផង​) ។​
​ ​
មន្ទិល ( ន​. ) ដំណើរ​សៅហ្មង​, ការ​ស្មោកគ្រោក សេចក្តី​ពិភាល់​, សង្ស័យ​, ដិត​ចិត្ត​៖ មាន​មន្ទិល​, ចាប់ មន្ទិល​, ជម្រះ​មន្ទិល​, អស់​មន្ទិល​។​
​ ​
​មង្គល មង់​-​គល់​សំ​. បា​. ( ន​.) សេចក្តីចម្រើន​, សេចក្តីសុខ​, ហេតុដែល​នាំឱ្យ​កើត​សេចក្តីសុខ ចម្រើន​, ស្រីសួស្តី​។ មង្គលការ​ការ​ជា​មង្គល ខ្មែរ​ហៅ​ចំពោះតែ “​ការ​អា​ពា​ហ៍​-​ពិពាហ៍​”៖ មាន​មង្គលការ​, រៀប មង្គលការ​។ មង្គលវាទ​ឬ​មង្គលកថា (​ម័​ង​-​គៈលៈ​វាត​ឬ​–​កៈថា​) ពាក្យ​ជា មង្គល​, ពាក្យ​ឱ្យ​ពរ​។ មង្គលសូត្រ (​មង់​-​គៈលៈ​សូត​) ឈ្មោះ​ព្រះ​សូត្រ​មួយ​ជា​ពុទ្ធភាសិត​សម្តែង អំពី​មង្គល​៣៨​ប្រការ​, ពួក​ពុទ្ធសាសនិក​តែង​សូត្រ​ក្នុង​វេលា ធ្វើ​កិច្ច​ជា​មង្គល​ណាមួយ (​ព​. ពុ​.)​។ មង្គលាភិសេក (​មង់​-​គៈ​លា​ភិ​សែក​) ការ​ស្រោច​ទឹកជា​មង្គល​, ការ​ស្រោច​ទឹក ឱ្យមាន​មង្គល​៘​
​ ​
​មហោស្រព មៈហោស្រប់ សំ​,​់ បា​. ( ន​. ) (​ម​ហោ​ត្ស​វ ្ព មហា + ឧ​ត្ស​វ​, ម​ហុ​ស្ស​វ្ព​មហា + ឧស្សវ​) របាំ​យ៉ាង​ធំ​, ការលេង​ល្បែង​របាំ​គគ្រឹកគគ្រេង​, ការរីករាយ​សប្បាយ​ខ្លាំង​ដោយ ល្បែង​របាំ​,​ការ​បញ្ចោ​ញ​របស់​ប្លែកៗ​ដាក់តាំង ជា​របៀប​យ៉ាង​ធំ​ឱ្យ​មហាជន​មើល់ ពិធី សម្ភោទ្យ​យ៉ាង​ធំ​៖ លេង​មហោស្រព​, មើល​មហោស្រព​, រៀប​ពិធី​មហោស្រព (​ប្រើ​ក្លាយជា មហោរស្រព​ក៏មាន ប៉ុន្តែ គួរ​លែង​ប្រើ​) ។​
​ ​
មហា មៈហា​( ន​. )​ឋានន្តរស័ក្តិ សម្រាប់​បព្វជិត​ដែល​ដេញប្រយោគ ព្រះ​បរិយត្តិ​ធម៌​បាន គឺ​ភិក្ខុ​ឬ​សាមណេរ ដែល​ប្រឡង​វិធី​ប្រែ​បាលី​ក្នុង​សន្និបាត នៃ​មេ​ប្រយោគ​មួយក្រុម​ជា​អ្នកពិនិត្យ​, អាច​ប្រែ​រួច​មិន​ទើស​ទាក់​, ហើយ​មាន រាជានុញ្ញាត​តាំង​កំណត់​ពី​ត្រឹម​ថ្នាក់​បី ប្រយោគ​ឡើងទៅ​, ហៅថា​មហា​បី ប្រយោគ​, មហា​បួន​ប្រយោគ​៘ បុរស ដែល​គេ​សន្មត​ឱ្យ​ជា​អ្នក​ស្តីទី​មហា ទេព ឬ​មហាមន្ត្រី​ក្នុង​វេលា​ធ្វើ​មង្គល ការ​អាពាហ៍ពិពាហ៍​, ជា​អ្នក​និយាយ​ការ​គ្រប់ជំពូក​ជាមួយ នឹង​ពួក​មេបា​, ហៅ កាត់​ពាក្យ​ខ្លី​ត្រឹមតែ​មហា ឬ​អ្នកមហា​ជា គូ​នឹង​ស្ត្រី​ជា​អ្នកផ្លូវ​, ចួនកាល​ហៅ​រួម ថា​អ្នកផ្លូវ​ចៅ​មហា ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​