ភាគី​សង្គ្រាម​យេ​ម៉ែន​ព្រមព្រៀងគ្នា​លើ​បទ​ឈប់​បាញ់​

851
ចែករម្លែក

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅពេលបិទបញ្ចប់ការចរចាសន្តិភាពនៅប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ទី១៣ធ្នូថា ភាគីសង្រ្គាមយេម៉ែនបានព្រមព្រៀងគ្នាលើបទឈប់បាញ់នៅទីក្រុងកំពង់Hodeidah ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមHouthi។

លោក បាននិយាយថាកំពង់ផែក្រុងនេះ នឹងត្រូវដាក់នៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងក្នុងតំបន់។

លោក Antonio Guterres បាននៅសន្និសីទកាសែតមួយនៅទីក្រុងRimbo ប្រទេសស៊ុយអែតថា “យើងបានឈានដល់កិច្ចព្រមព្រៀងមួយអំពីកំពង់ផែក្រុងHodeidah និងទីក្រុងនេះ ហើយយើងនឹងឃើញការដាក់ពង្រាយកងទ័ពអព្យាក្រឹតនៅកំពង់ផែនិងទីក្រុងនេះ និងការអនុវត្តបទឈប់បាញ់” ។

លោក បាននិយាយទៀតថា តាមកិច្ចព្រមព្រៀងឈប់បាញ់នេះ គឺដាក់ពង្រាយកងទ័ពអព្យាក្រឹត និងបង្កើតច្រកចេញចូលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ហើយ ក្របខណ្ឌនយោបាយនឹងត្រូវបានពិភាក្សា នៅក្នុងជំនួប នៅជុំក្រោយបន្ទាប់ ដែលបានគ្រោងទុកនៅខែមករា៕ដោយ៖សុខា/sn

លោក Antonio Guterres (រូបកណ្តាល) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីសង្រ្គាមយេម៉ែនបានព្រមព្រៀងគ្នា លើបទឈប់បាញ់នៅទីក្រុងកំពង់Hodeidah ប្រទេសយេម៉ែន