ភាគ​ពាយព្យ​នៅតែមាន​ហា​នី​យ​ខ្ពស់​​ពី​បាតុភូត​សាន់​ឌឺ​ស្តូ​ម​

1064
ចែករម្លែក

​ដោយៈ​ប​.​ខុន​​ភ្នំពេញៈ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​នៅតែ​ព្រ​ឈម​នឹង​ហា​នី​ភ​យ័​ខ្ពស់​ពី​គ្រោះថ្នាក់​ខ្យល់​កន្ត្រាក់ ភ្លៀង ផ្គរ​និង​រន្ទះ​រហូតដល់​ក្រោយ​ថ្ងៃទី​២២​ខែមីនា​និង​ចាប់ពី​ថ្ងៃទី​២៣​រហូតដល់​ដំណាច់​ខែមីនា​នៅ​ទូទាំងប្រទេស​មិនមាន​ភ្លៀង​កក់ខែ​ទេ ក្រៅពី​ខេត្ត​ជាប់មាត់​សមុទ្រ​។​ភ្លៀង​កាលពី​ថ្ងៃទី​២០​ខែមីនា​មាន​បរិមាណ​ដល់​កម្រិត​១៤៩​មី​លី​ម៉ែត្រ​នៅ​ខេត្តព្រៃវែង​។​

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​ថា ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​នៅតែ​ព្រ​ឈម​នឹង​ហា​នី​ភ​យ័​ខ្ពស់ អំពី​គ្រោះថ្នាក់​បាតុភូត​សាន់​ឌឺ​ស្តូ​ម Thunderstorm (​ខ្យល់​កន្ត្រាក់ ភ្លៀង ផ្គរ​និ​រន្ទះ​)​រហូតដល់​ថ្ងៃទី​២៣​ខែមីនា​ទើប​ធូរស្រាល​។​
​ ​មន្ត្រី​ដដែល​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ខ្យល់​កន្ត្រាក់​ភ្លៀង ផ្គរ និង រន្ទះ​ខ្លាំង​នេះ ដោយសារ​វា​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​សម្ពាធ​ទាប​និង​ជ្រលង​សម្ពាធ​ខ្ពស់​។ ឯ​តំបន់​ផ្សេងៗ​ទៀត​ក៏​ទទួលរង​ពី​ឥទ្ធិពល​នេះដែរ​តែ​មិន​ខ្លាំង​ទេ​និង​មាន​ភ្លៀង​ច្រើន​។​

​ ​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតមាន​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​មាននៅ​ខេត្ត​ប៉ៃលិន​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្ទះសម្បែង​មួយចំនួន​តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​ទេ ។​ទន្ទឹមនេះ មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ខេត្ត ដោយនៅ​ខេត្ត​ខ្លះ​មាន​បរិមាណ​ទឹកភ្លៀងរ​ហូត​ដល់​កម្រិត ១៤៩​មី​លី​ម៉ែត្រ​។​

​ ​កាលពី​ថ្ងៃទី​២០​ខែមីនា ភ្លៀង​ដែល​បាន​ធ្លា​ក់នៅ​តំបន់​ខ្លះ​នៃ​ខេត្តបាត់ដំបង​មាន​កម្រិត​៥៣​មី​លី​ម៉ែត្រ​។ ខេត្តក្រចេះ​៥៥​មី​លី​ម៉ែត្រ​។ ខេត្តសៀមរាប​៥៧​មី​លី​ម៉ែត្រ​។​ខេត្តកំពង់ស្ពឺ​៦៩​មី​លី​ម៉ែត្រ ។ ខេត្តកំពង់ចាម​៧២​មី​លី​ម៉ែត្រ​។ បន្ទាយ​មាន​ជ​យ័​៧៨​មី​លី​ម៉ែត្រ ។​ខេត្ត​ត្បូងឃ្មុំ​៨៤​មី​លី​ម៉ែត្រ និង ខេត្តព្រៃវែង ១៤៩​មី​លី​ម៉ែត្រ​។ នៅ​រាជធានី​ភ្នំពេញ មាន​កម្រិត​ពី​៣​ដល់​៤៧​មី​លី​ម៉ែត្រ ។ ឯ​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ក្រៅពី​ខេត្តកោះកុង​មិនមាន​ខេត្ត​ណា​មាន​ភ្លៀង​ធ្លាក់​ទេ​។​
​ ​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងផង​ដែរ​ថា ចាប់ពី​ក្រោយ​ថ្ងៃទី​២៣​ខែ​រហូតដល់​ដំណាច់​ខែមីនា នៅ​ទូ​ទាំ​ប្រទេស​ពុំមាន​ភ្លៀង​កក់ខែ​ទេ ក្រៅពី​ខេត្ត​នៅតាម​មាត់សមុទ្រ​នោះ​៕

​ផ្លូវ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ​លិច​ដោយ​ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី​២០​ខែមីនា​(​ធនធានទឹក​)
​ផ្លូវ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ​លិច​ដោយ​ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី​២០​ខែមីនា​(​ធនធានទឹក​)