ភាពយន្តបែបបាញ់​ប្រហារ «Gemini Man» បង្ហាញ​វត្តមាន ​កម្ពុជា​ហើយ​!

161
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ភាពយន្តបែបបាញ់ប្រហារ ដែលចូលរួមដោយ តារាសម្តែងល្បីឈ្មោះ Will Smith បានធ្វើអោយសាច់រឿងទាំងមូល មានភាពប្រទាក់ក្រឡាគ្នា ធ្វើអោយអ្នក ទស្សនា មិនហ៊ានពព្រិចភ្នែកនោះទេ។ ភាពយន្តបាញ់រះ មិនប្រណី​ រឿង Gemini Man ត្រូវបានដាក់បញ្ចាំងជូនទស្សនានៅរោងភាពយន្ត Major Cineplex ក្នុងផ្សារ ទំនើប AEON1 និងមានការចូលរួមជាកិត្តិយស ដោយតារាល្បីៗ និងពិធីការិនី-ពិធីករ ជាច្រើនរូបផងដែរ។

ភាពយន្ត​រឿង Gemini Man បាន​សម្ពោដាក់​បញ្ចាំង​ជា​ផ្លូវ​នៅ​កម្ពុជា កាលពី​យប់​មិញ​នៅរោង ភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON1 ដោយមាន​វត្តមាន អ្នកគាំទ្រជាច្រើនចូលរួម អបអរសាទរ ព្រមទាំងមានការបង្ហាញនូវក្បាច់រាំ និងជួប សំណេះ សំណាលជាមួយអ្នកជំនាញជាច្រើន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីទស្សនាភាពយន្ត​ «Gemini Man» រួច ទស្សនិកជនជាច្រើនលាន់មាត់សរសើរពីស្នាដៃសម្តែងរបស់លោក Will Smith ដែល ជាតួឯកប្រុសនៅក្នុងរឿងនេះ។

Will Smith បានសម្តែងជាតួអង្គឈ្មោះ Henry Brogan ដែលជាជើងខ្លាំងផ្នែកកង កម្លាំងលបបាញ់ពិសេស បានក្លាយជាឃាតករសម្ងាត់របស់អង្គភាពរដ្ឋាភិបាល។ ភាព យន្តនេះត្រូវបានអ្នកដឹកនាំដោយម្ចាស់ពានរង្វាន់ Academy Award ដែលមាន ឈ្មោះថា លោក Ang Lee និងមានការចូលរួមសម្តែងពីតារាល្បីៗ ជាច្រើនដូចជា អ្នកនាង Mary Elizabeth Winstead សម្តែងជាតួអង្គភ្នាក់ងារ DIA ឈ្មោះ Danny Zakarewski ដែលត្រូវបានបញ្ជូនឱ្យទៅឃ្លាំមើល Henry។ ម្ចាស់ពានរង្វាន់ Golden Globe លោក Cive Owen រួមជាតារាល្បីៗជាច្រើនរូបទៀត។

ភាពយន្ត «Gemini Man» ត្រូវបានផលិតឡើង ដើម្បីឱ្យទស្សនិកជនទទួលបាន នូវបទ ពិសោធ បច្ចេកវិទ្យា Visual Effects ថ្មីដែលមិនធ្លាប់មានពីមុនមក។

លោក Ang Lee និងអ្នកដឹកនាំផ្នែកថត លោក Dion Beebe បានផលិតរូប ភាព ដ៏រលូន ដោយបានថត ក្នុងកម្រិត ១២០ ហ្រ្វេម ក្នុងមួយវិនាទី ដែលធ្វើឱ្យរូបភាពគ្រប់ ឈុតគ្រប់ឆាករលូន ឥតទាក់ ត្រជាក់ភ្នែកជាងភាពយន្តទូទៅ ដែលថតត្រឹមកម្រិត ២៤ ហ្រ្វេម ក្នុងមួយវិនាទីប៉ុណ្ណោះ។

ទស្សនិកជនទាំងអស់អាចទស្សនា ភាពយន្ត «Gemini Man» បានគ្រប់រោងភាព យន្ត ចាប់ពីថ្ងៃទី ១០ ខែតុលា នេះតទៅ