ភាពយន្តរឿង «ឃុនផែន បេសក កម្មដំបូង» មិនធ្វើអោយអ្នកគាំទ្រ ខកចិត្តឡើយ

463
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ភាពយន្ត រឿង «ឃុនផែនបេសកម្មដំបូង» ត្រូវបាន បញ្ចាំងជូនអ្នកគាំទ្រ ចូលទស្សនាមុនការ ដាក់បញ្ចាំងជាផ្លូវការដែលត្រូវបញ្ចាំង នា ថ្ងៃទី១៨ ធ្នូ ២០១៩ គ្រប់រោងភាពយន្តទំនើបទាំងអស់។ ការដាក់បញ្ចាំងជូន អ្នកគាំទ្រ កាលពីយប់ថ្ងៃច័ន្ទ ទី១៥ ធ្នូ មានអ្នកចូលទស្សនាច្រើន និងសរសើរមិនដាច់ពីមាត់ ព្រោះតែសាច់រឿងត្រូវបានបូកបញ្ចូលនៅឈុតឆាកកំប្លែងជាច្រើន។

ភាពយន្តរឿងឃុនផែន បេសកម្មដំបូង ចាប់ផ្តើមពី អ្នកកំលោះម្នាក់ឈ្មោះ កែវ (សម្តែងដោយលោកMario Maurer) និងមិត្តម្នាក់ឈ្មោះ ពេជ្ជ (សម្ដែងដោយ លោក ចូសេហ្វ) បានធ្វើដំណើររួមគ្នាទៅកាន់ទីក្រុង ហើយក៏បានជួបជាមួយនឹង ឆាង(សម្តែង ដោយលោក ហ្វីលីប The Face Men) និងភីម (សម្តែងដោយកញ្ញា ហ្វា យ៉ង់វារី)។ ពួកគេត្រូវជាមិត្តភក្តិនិងគ្នាកាលពីនៅវ័យកុមារតែ កែវ ចាំពួកគេមិនបានព្រោះតែ ខ្លួន បានបាត់បង់ការចងចាំ ទោះជាបែបនោះតែ កែវ ក៏បានលង់ស្រលាញ់ ភីម តាំងតែពី ជួប មុខគ្នាលើកដំបូង។

ក្រោយមក កែវ ក៏បានរៀននូវមន្តវិជ្ជាជាមួយនិងគ្រូអាគមន៍ម្នាក់ ឈ្មោះលោកគ្រូ ដេត និងបានទៅចូលធ្វើជាទាហានស្ម័គ្រចិត្ត ដើម្បីជាការពិសោធន៍ចំពោះខ្លួនគេ និង ដើម្បីលុបលាងនូវពាក្យចោទប្រកាន់លោកម្ចាស់ក្រៃ ដែលត្រូវជាឪពុករបស់ កែវ ថាជា ជនក្បត់ជាតិ។ ហើយក៏ត្រូវមកប្រយុទ្ធដណ្តើមតំណែងទីមួយ ជាមួយនិង ឆាង ទាំងក្នុង រឿងស្នេហានិង ក្នុងជួរទាហាន។ ក្នុងពេលជាមួយគ្នានោះដែល ក៏មាន អ្នកលេង មន្តអាគមផ្លូវងងឹត សែនទ្រីពេជ្ជភ្លា និងបក្សពួក ដឹកនាំដោយដៃស្តាំ រស្មីចន្ទ(សម្តែង ដោយកញ្ញា ជេត អែនជែលលីណា តួឯកស្រីក្នុងភាពយន្តណូរ៉ា) បានមានគំនិត ចង់បង្កនូវរឿងចលាចលនៅក្នុងកម្មវិធីដ៏ធំប្រចាំទីក្រុង និងបានរៀបផែនការធ្វើគត សម្តេចព្រះយ៉ាដេឈរ។

ភាពយន្តឃុនផែន បេសកម្មដំបូង ដែលជារឿងនិទានដែលយើងគ្រប់គ្នាតែង តែ បានបើតៗ គ្នានៅពេលនេះត្រូវបានបង្កើតឡើងថ្មីនិងមានបន្ថែមនូវលក្ខណៈជាsuper heroបែបថ្មី ទៅតាមការស្រមើរស្រម៉ៃរបស់អ្នកដឹកនាំរឿង ដោយមានការដាក់ បញ្ចូល នូវបរិបថសម័យថ្មី សម័យបច្ចុប្បន្ន ចូលទៅក្នុងបរិបថជំនាន់ដើមបានយ៉ាងល្អប្រសើរ និងមានលាយឡំនូវឈុតឆាកជាច្រើនដែលមានទាំងឈុតវាយប្រហារ ឈុតឆាកបែប ស្រមើរស្រមៃ ឈុតឆាកដ្រាម៉ា រ៉ូមែនទិក និងកំប្លុកកំប្លែងផង ជាពិសេស នោះមាន ឈុត ឆាតមួយចំនួនដែលធ្វើគ្រប់នឹកដល់ភាពយន្តមួយចំនួនដែលធ្លាប់ទស្សនា ហើយ ផងដែរ (បើចង់ជ្រាបច្បាស់ថាតើសាច់រឿងឃុនផែន បេសកម្មដំបូងគួរឲ្យចង់ ទស្សនា កម្រិត ណា កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នាណា)៕