ភាពយន្តរឿង ”ដើម្បីកូន” ទស្សនា ត្រឹម តែ Trailer ក៏ជក់ចិត្តបាត់ទៅ ហើយ

569
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ គ្រាន់តែចេញ Trailer ជាផ្លូវការ ភាពយន្តរឿងដែល និយាយ ពីជីវិតពិតនៅក្នុងសង្គមបច្ចុប្បន្ន រឿង”ដើម្បីកូន” ប្រាកដជាចង់ទស្សនា នូវ សាច់រឿងទាំងមូល ព្រោះតែប្លង់នីមួយៗបង្កប់នៅអារម្មណ៍ឈឺ ចាប់ព្រោះ តែកម្រិត ជីវភាព ដែលតម្រូវអោយតួអង្គត្រូវការភាពអំណត់ តស៊ូ ដើម្បីជីវិតកូនៗរស់នៅ មាន សេចក្តីសុខដូចគ្រួសារអ្នកមានទ្រព្យ។

ភាពយន្តប្រកបដោយគុណភាពមួយនេះ នឹងបង្ហាញវត្តមានផ្លូវការ នៅតាមរោង ភាពយន្តទំនើបនានា ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះតទៅ។

រឿង”ដើម្បីកូន” ជាស្នាដៃរបស់ផលិតករល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង ដែល បានផលិតឡើងយ៉ាងសម្រិតសម្រាំងដើម្បីជាការឆ្លើយតបទៅនឹងការចង់បានរបស់ ទស្សនិកជន ក៏ដូចជាវិស័យភាពយន្តខ្មែរទាំងមូល។

ចង់ដឹងរឿង”ដើម្បីកូន” មានភាពទាក់ទាញកម្រិតណា ហើយការលះបង់ ឪពុក សម្រាប់កូនបែបណាខ្លះ តោះទស្សនា Trailer ទាំងអស់គ្នា !