ភាពយន្ត​សម្តែង​ដោយ​ស្រីរកស៊ីផ្លូវភេទ​ម្នាក់​ដែល​អង្រួន​ក្រុមបាល់ទាត់​បារាំង ឈ្នះ​ពានរង្វាន់​កំពូល​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​

698
ចែករម្លែក

​ខ្សែភាពយន្ត​មួយ​ដែល​សម្តែង​ដោយ​អតីត​នារី​រកស៊ី​ផ្លូវភេទ​មិនទាន់​គ្រប់​អាយុ​ដែល​ល្បី​ក្នុង​រឿងអាស្រូវ​មួយ​ដែល​អង្រួន​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បានឈ្នះ​ពានរង្វាន់​កំពូល​មួយ​នៅឯ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​កាល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា​។​

​រឿង “An Easy Girl” ជាប់​ជា​ខ្សែភាពយន្ត​ដ៏​ល្អ​ដាច់​គេ​នៅក្នុង​ប្រភេទ​ពានរង្វាន់​ឈ្មោះ Directors’ Fortnight ជាមួយ​ពួក​ចៅក្រម​ដាក់ពិន្ទុ​បាន​កោតសរសើរ​យ៉ាងខ្លាំង​ដល់​តារា​ស្រី​ទើប​បង្ហាញមុខ​ដំបូង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​នាង ហ្សា​ហ៊ី​យ៉ា ដេ​ហា (Zahia Dehar) ដែល​ល្បី​ពេញ​ទំព័រ​កាសែត នៅពេល​នាង​ត្រូវបាន​គេ​ចោទប្រកាន់ថា​ទទួល​យកលុយ​ថ្លៃ​រួមភេទ នៅពេល​នាង​មាន​អាយុ ១៧ ឆ្នាំ​ពី​សំណាក់​តារាបាល់ទាត់​បារាំ​ង​ហ្វ្រ​ង់ រី​បឺ​រី និង​ការី​ម បិ​ន​ហ្សេ​ម៉ា​។​

​កីឡាករ​ទាំង​ពីររូប​ត្រូវបាន​កាត់​ឱ្យ​រួច​ទោស​ពីបទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ទាំងអស់​នៅ​ឆ្នាំ ២០១៤ នៅពេល​តុលាការ​ក្រុងប៉ារីស​បាន​សម្រេច​ថា អ្នក​ទាំងពីរ​មិនបាន​ដឹង​ពី​អាយុ​របស់​នាង​។​

​នាង​ហ្សា​ហ៊ី​យ៉ា ឥឡូវ​អាយុ ២៧ ឆ្នាំ​សម្តែង​តួ​ជា​ស្រី​រាត្រី​”​ឆើតឆាយ​”​ម្នាក់ ដែល​នាំ​បងប្អូន​ជីដូនមួយ​អាយុ ១៦ ឆ្នាំ​របស់​នាង​ឱ្យ​ស្គាល់​រសជាតិ​ផ្លូវភេទ​និង​នយោបាយ​នៅលើ​យន្តហោះ​ប្រណីត​មួយគ្រឿង នៅ​មាត់ទន្លេ​រី​វើ​រ៉ា​របស់​បារាំង​។​

​ពួក​អ្នក​រិះគន់​បាន​កោតសរសើរ​នូវ​ការសម្តែង​របស់​តារា​សម្តែង​សញ្ជាតិ​អាល់​ហ្សេ​រី​រូបនេះ ជាមួយ​វេ​ប​សាយ Hollywood Reporter បាន​ប្រៀបធៀប​ស្ទីល​សម្តែង​បែប​ស្រើបស្រាល​របស់​នាង​ទៅនឹង​តារា​ស្រី​បារាំង​ជំនាន់​ទសវត្សរ៍ ១៩៦០ នាង​ព្រី​ជី​ទី បា​ដុត (Brigitte Bardot)​។​

​ដោយ​គេ​ស្គាល់​ជាទូទៅ​ថា ហ្សា​ហ៊ី​យ៉ា​នៅ​ប្រទេស​បារាំង កន្លែង​ដែល​នាង​ជាតា​រា​ស្រី​ល្បី​ពេញ​បណ្តា​ទស្សនាវដ្ដី​និយាយដើម​គេ​នោះ នាង​ដេ​ហា​ប្រើប្រាស់​កេរ្តិ៍ឈ្មោះ​អសោច​របស់​នាង​សម្រាប់​ភាពល្បីល្បាញ​លើ​បណ្តាញ​សង្គម​និង​ម៉ាក​យីហោ​ខោអាវ​ទ្រនាប់​របស់​នាង​ផ្ទាល់​។​

​ប៉ុន្តែ​ឥឡូវនេះ អាជីព​ភាពយន្ត​របស់​នាង​ហាក់ដូច​ជាមាន​ហាងឆេង​ហើយ​៕ ដោយ៖ កញ្ញាដាលីស

នាង ហ្សា​ហ៊ី​យ៉ា ដេ​ហា ជា​តួឯក​ក្នុង​រឿង “An Easy Girl”
#