ភាពយន្ត​ឯកសារ​ជា​ភាសា​ខ្មែរ​ស្តីពី​ក្រុមការងារ​បញ្ចាំងភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​នឹងត្រូវ​ចាក់ផ្សាយ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​មួយចំនួន​

188
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ភាពយន្ត​ឯកសារ​ស្តីអំពី​ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​របស់​ប្រទេស​ចិន​ធ្វើដំណើរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ថត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹងត្រូវ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា ទូរទស្សន៍ Fresh News TV ទូរទស្សន៍ Nice TV និង​ទូរទស្សន៍​ខ្សែកាប CDTV-TVK​។​

​ភាពយន្ត​ឯកសារ​នេះ បាន​តាម​ថត​សកម្មភាព​របស់​ក្រុមការងារ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ដែលជា​វិទ្យុ​មួយ​សហការ​បង្កើតឡើង​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន និង វិទ្យុជាតិ​កម្ពុជា​នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា​។ ក្រោម​ការណែនាំ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា និង​ដើម្បី​ធ្វើឱ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​មានការ​យល់ដឹង​ពីគ្នា​កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៣” ក៏ត្រូវ​បាន​បន្ត​បេសកកម្ម​របស់ខ្លួន​បន្ត​ទៀត​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យុ​មិត្តភាព​កម្ពុជា ចិន​។ ជាមួយគ្នានេះ​ក្រុមការងារ​ចាក់​បញ្ចាំង​ផ្ទាល់​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​រួមសហការ​ជាមួយ​នាយកដ្ឋាន​ភាពយ​ន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា ក៏បាន​បន្ត​បេសកកម្ម​របស់ខ្លួន​បន្ត​ទៀតផង​ដែរ​ដោយ​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដើម្បី​ចាក់​បញ្ចាំងភាពយន្ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ទស្សនា​។​

.​សកម្ម​ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​របស់​ប្រទេស​ចិន​ធ្វើដំណើរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​(​រូបថត​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​)

ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​នេះ​បានចាប់ផ្ដើម​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​សព្វថ្ងៃ ហើយ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ខេ​ត្ត​និង​ក្រុង​ចំនួន​២០ ដោយបាន​ចាក់​បញ្ចាំងភាពយន្ត​ចិន​និង​ខ្មែរ​ដ៏​ឆ្នើម​ជូន​ប្រជាជន​ខ្មែរ​ចំនួន​ជិត​១០​ម៉ឺន​នាក់​ចូលរួម​ទស្សនា ហើយ​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​នេះ​នឹង​ចេញដំណើរ​ចាក់​បញ្ចាំងភាពយន្ត​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ផងដែរ​។​
ភាពយន្ត​ឯកសារ​ជា​ភាសា​ខ្មែរ​នេះ​ត្រូវបាន​បកប្រែ និង​បញ្ចូល​សំឡេង​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន និង​ទូរទស្សន៍ Nice TV​។​
​ចំណែក​ពេលវេលា​នៃ​ចាក់​បញ្ចាំង​មាន​ទី​១.​ទូរទស្សន៍​ជាតិ​កម្ពុជា ​លើក​ទី​១ ថ្ងៃទី​៩ ខែសីហា ម៉ោង​៨:៣០​ព្រឹក​។​លើក​ទី​២ ថ្ងៃទី​១០ ខែសីហា ម៉ោង​២:៣០ រសៀល​។​
​ទូរទស្សន៍ Fresh News TV លើក​ទី​១ ថ្ងៃទី​១០ ខែសីហា ម៉ោង​៩​យប់​។​លើក​ទី​២ ថ្ងៃទី​១១ ខែសីហា ម៉ោង​៤​រសៀល និង​ម៉ោង​៩​យប់​។​
​ទូរទស្សន៍ Nice TV​ ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ ម៉ោង​៨​យប់​។​ទូរទស្សន៍​ខ្សែកាប CDTV-TVK ថ្ងៃទី​១០ ខែសីហា ម៉ោង​៩​យប់​៕សរន