ភាពយន្ត​ឯកសារ​នេះ​បង្ហាញ​ស្តែងៗ​អំពី​ការហ្វឹកហាត់​ត្រៀម​វាយប្រហារ​អត្តឃាត​របស់​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​នៅ​ជំរំ​វាល​ខ្សាច់​អា​រ៉ា​ប៊ី​សា​អូឌីត​

907
ចែករម្លែក

​ភាពយន្ត​ឯកសារ​ថ្មី​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​បង្ហាញ​អំពី​វីដេអូ​នៃ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​អាល់​កៃ​ដា​ក្នុង​តំបន់​វាល​ខ្សាច់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹងត្រូវ​ដាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ត​អង់គ្លេស​នៅ​ខែកក្កដា​។​

​ភាពយន្ត​ឯកសារ​ចំណងជើង​ថា Path of Blood បានបង្ហាញ​ពី​វីដេអូ​ថត​ផ្ទាល់ដៃ​ដោយ​ពួក​ជី​ហាដ ខណៈ​កំពុង​ហ្វឹកហាត់​សម្រាប់​បេសកកម្ម​របស់​ពួកគេ ក្នុង​វីដេអូ ដែល​ចាប់​រឹបអូស​បាន​ដោយ​កងកម្លាំង​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​វីដេអូ​មួយចំនួន​បានបង្ហាញ​ពួក​ភេរវ​ករ​កំពុង​រត់ប្រណាំង​គ្នា​ដោយមាន​មនុស្ស​លើកជើង​ពីក្រោយ រួច​ដួល​ផ្កាប់មុខ​លើដី​។​

​ខ្សែភាពយន្ត​ឯកសារ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នក​ផលិត​ខ្សែភាពយន្ត​ម្ចាស់​ជ័យលាភី​ពានរង្វាន់ BAFTA លោក ចូ​ណា​ថា​ន ហាក់​ឃើ (Jonathan Hacker) ដែល​ស្នាដៃ​ពីមុន​របស់គាត់​រួមបញ្ចូល​ទាំង​ភាពយន្ត​ឯកសារ​ឈ្មោះ Britain’s First Suicide Bombers​។​

​យោងតាម​ក្រុមហ៊ុន Trinity Film ដែល​គាំទ្រ​គម្រោង​នេះ “​វា​គឺជា​រឿងរ៉ាវ​របស់​ក្រុម​ភេរវជន​មូស្លីម ដែល​ផ្តោត​គោលដៅ​វាយប្រហារ​ទៅលើ​ជន​ស៊ីវិល​មូស្លីម ដែល​ត្រូវបាន​នាំយកទៅ​កាត់ទោស​ដោយ​ពួក​ភ្នាក់ងារ​សន្តិសុខ​អ៊ីស្លាម ដែល​នេះ​ជាការ​រំលឹក​យ៉ាងច្បាស់​ថា អ្នក​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​ក្រុម​ភេរវកម្ម គឺ​ត្រូវ​រងគ្រោះ​ដោយ​ក្រុម​ភេរវកម្ម​ដដែល​”​។​

​ភាពយន្ត​ឯកសារ​នេះ​បង្ហាញ​ពី​របៀប​ដែល​ភេរវ​ករ​សម្រិតសម្រាំង​ត្រូវបាន​គេ​លាង​ខួរក្បាល មុនពេល​បញ្ជូន​ទៅធ្វើ​បេសកកម្ម​។​

​វីដេអូ ដែល​រឹបអូស​បាន​ដោយ​សេវាកម្ម​សន្តិសុខ​អារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញ​ពី​គម្រោង​របស់​ពួក​ជី​ហាដ​ដើម្បី​បើក​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង​រី​យ៉ា​ត​។​

​យោងតាម​ក្រុមហ៊ុន​ខាងលើ ភាពយន្ត​ឯកសារ​នេះ​មិនបាន​កែច្នៃ​ឬ​កាត់ត​អ្វី​ទាំងអស់ និង​អនុញ្ញាតឱ្យ​ទស្សនិកជន​ធ្វើការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង​។​

​ភាពយន្ត​ឯកសារ Path of Blood នឹងត្រូវ​ចាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ត​អង់គ្លេស​នៅ​ថ្ងៃទី ១៣ ខែកក្កដា​៕ ដោយ៖ កញ្ញាដាលីស

ភាពយន្ត​ឯកសារ Path of Blood នឹងត្រូវ​ចាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ត​អង់គ្លេស​នៅ​ថ្ងៃទី ១៣ ខែកក្កដា