ភាពយន្ត​ឯកសារ​ស្តីពី​ក្បាច់គុន​បុរាណ​ខ្មែរ​ចាក់​បញ្ចាំង​លើកដំបូង​ជា​លក្ខណៈ​អន្តរជាតិ​

878
ចែករម្លែក

​ដោយ:​សុផល​​ភ្នំពេញ ៖ ​ភាពយន្ត​ឯកសារ​ស្តីពី​ក្បាច់គុន​បុរាណ​ខ្មែរ​គឺ​ក្បាច់ល្បុក្កតោ នឹងត្រូវ​ចាក់​បញ្ចាំង​លើកដំបូង​នៅ​សហ​ដ្ឋ​អាមេរិក និង​កាណាដា ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ​ឱ្យ​អន្តជាតិ​បាន​ស្គាល់ បានដឹង​។​
​ ​ភាពយន្ត​នេះ នឹង​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត អាស៊ី​នៅ​អាមេរិក​(Asian American Film Festival)​នា​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៨ និង​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត (Hamilton Film Festival)​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា​នា​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ​២០១៨​។​

​ភាពយន្ត​ឯកសារ​ស្តីពី​ក្បាច់គុន​បុរាណ​ខ្មែរ​ចាក់​បញ្ចាំង​លើកដំបូង​ន​មហោស្រព​ភាពយន្ត​នៅ​អាមេរិក​និង​កាណាដា​ (រូបថត:សុផល)

​សូមជម្រាបថា​ ​រឿង Surviving Bokator ជា​សាច់រឿង​ដ៏​មាន​ឥទ្ធិពល​មួយ និយាយ​ពី​ការទាញយក​មកវិញ​នូវ​វប្បធម៌ អត្តសញ្ញាណ​ជាតិ និង​ការ​សាង​ស្ពាន​ភ្ជាប់​គ្រប់​ជំនាន់​។ ដោយ​ចំណាយពេល​ថត​អស់ ៥​ឆ្នាំ ភាពយន្ត​នេះ​និយាយ​ពី​ការតស៊ូ​របស់​អ្នក​នៅរស់​ពីរ​បប​ប៉ុលពត ដែល​ត្រូវ​និរទេស​ទៅ​ក្រុង Houston រដ្ឋ​តិច​សាស់ ហើយ​គាត់​បាន​ត្រឡប់មក​ស្រុកកំណើត ដើម្បី​ជួយសង្គ្រោះ​ជីវិត​ក្បាច់គុណ​បុរាណ​ខ្មែរ​យើង គឺ​ក្បាច់ល្បុក្កតោ ដែល​ជិត​នឹង​វិនាស​ទៅ កាលពី​ជំនាន់​សម្លាប់​រង្គាល​ខ្មែរក្រហម​នោះ​។ គាត់​មានបំណង​សង្គ្រោះ​ជីវិត​សិល្បៈ និង​ថែរក្សា​វា​ទុកជា​សញ្ញា​នៃ​ក្តី​មោទនៈ​សម្រាប់​យុវជន​ជាតិខ្មែរ​យើង​។​តាមរយៈ​ដំណើរ​នេះ ភាពយន្ត​បាន​និយាយ​ទៅដល់​ចំណុច​ស្នូល​នៃ​ភាព​ងាយ​បែកបាក់ នៅ​សហគមន៍​ខ្មែរ​យើង​នាពេល​បច្ចុប្បន្ន នៅ​ជុំវិញ​ពិភពលោក រវាង​អ្នក​នៅរស់​ពី​របប​សម្លាប់​រង្គាល ដែល​សម្រេច​ថាស​ង្គ្រោះ និង​រក្សា​ប្រពៃណី​បុរាណ​នេះ និង​យុវជន​កម្ពុជា​ដែល​កំពុងតែ​បង្កើត​នូវ​វិថី​ថ្មី​មួយ ដើម្បី​ដើរទៅ​មុខ​។​

​ផលិតករ លោក Loy Te នៃ​ផលិតកម្ម Kongchak Pictures បាន​ជួប​ជាមួយ​អ្នកដឹកនាំ​ជនជាតិ​កាណាដា លោក Mark Bochsler ព្រមទាំង ផលិតករ លោកស្រី Sandra Leuba នៅពេល​ជំនួប​មហោស្រព​ចាក់​បញ្ចាំង​រឿង Jailbreak ហើយ​លោក​បាន​សហការ​ជាមួយ​ពួកគាត់ ដើម្បី​បញ្ចប់​ការផលិត​ភាពយន្ត​ឯកសារ​នេះ​។​

Mark ជា​អ្នក​កាន់​កាមេរ៉ា និង​អ្នក​ថតរូប​ដ៏​ឆ្នើម​របស់​កាណាដា ដោយបាន​ក្លាយទៅជា​ផលិតករ​ភាពយន្ត​ម្នាក់​។ ភាពយន្ត​ដែល​គាត់​ផលិត​ត្រូវបាន​ចាក់​បញ្ចាំង​ជា​លក្ខណៈ​អន្តរជាតិ នៅតាម​មហោស្រព​រួមមាន​មហោស្រព​ក្រុង​កាន និង​នៅលើ​កញ្ចក់​ទូរទស្សន៍ (​ប៉ុស្តិ៍ ARTE, Animal Planet, Discovery, CBC) ។ ភាពយន្ត​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ដៃគូ​ផលិតករ​លោក Mark គឺ​លោកស្រី Sandra Leuba តាមរយៈ​ក្រុមហ៊ុន​ផលិតភាព​យន្ត​សម្រាប់​មហោស្រព Toronto គឺ Cineboxx Film & Television ដោយ​សហការ​ជាមួយ​ផលិតកម្ម Kongchak Pictures៕B/