ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​នាំ​អោយ​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រាប់​យោធា​អោយ​ប្រុងប្រៀប​ខ្លួន​ចូល​អន្តរាគមន៍​

240
ចែករម្លែក

​ការិយាល័យ​ប្រភព​ធនធាន​ទឹក​ជាតិ​(ONWR)​បាន​ជួបប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​បណ្តា​ទីភ្នាក់ងារ​រដ្ឋ​ដើម្បី​ពិភាក្សា​រក​វិធានការ​ដោះស្រាយ​ភាព​រាំងស្ងួត​។​

​មន្ត្រី​ONWR​បាន​និយាយថា ទីភ្នាក់ងា​រទាំង​ចូលរួម​ទាំងអស់​ពិភាក្សា​អំពី​ស្ថានភាព​កំរិត​ទឹក​នៅ​តាម​អាងទឹក​នៅ​ទូទាំង​ប្រទេស ជូន​ព័ត៌មាន​និង​សហការ​គ្នា​អំពី​ប្រភពទឹក ​វាយ​តំលៃ​កំរិត​ទឹក​នៅ​តាម​តំបន់​នានា​ក្នុងករណី​មិន​ការ​ភ្លៀង​ធ្លាក់​តាម​ការរំពឹងទុក​។​

​មន្ត្រី​រូប​នេះ​បានអោយដឹងថា ប្រភព​ទឹក​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន​ឥឡូវ​ដល់​ថ្នាក់​កំរិត​ទុក​សំរាប់តែ​ផឹក​និង​ប្រើប្រាស់​ក្នុង​គ្រួសារ មិន​សំរាប់ធ្វើ​កសិកម្ម​ទេ​។​

​សូមបញ្ជាក់​ថា ភាពរាំងស្ងួត​អូសបន្លាយ ដែន​នាំ​អោយ​កសិករ​ថៃ​ជា​ច្រើន​ឈប់​ដាំ​ស្រូវ​នៅក្នុង​ខេត្ត​ស៊ូ​ផាន ប៊ូ​រី កំពុងតែ​អាក្រក់​ឡើង​នៅ​បណ្តា​ខេត្ត​ជាច្រើន​។​

​ចំពោះ​ភាពរាំងស្ងួត​នេះ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា ដែល​ក៏​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ បាន​ណែនាំ​កងកម្លាំង​ប្រដាប់​អាវុធ​អោយ​ត្រៀម​ខ្លួន​ចេញ​ជួយ​នៅ​តំបន់​ដែល​​ជួប​ភាពរាំងស្ងួត​។​លោក​ប្រា​យុទ្ធ បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង អំពី​ស្ថានភាព​រាំងស្ងួត​នៅ​ភាគ​ខាងជើង​និង​ឦសាន ។​

​នាយទាហាន​ថៃ​បាន​និយាយថា​វិធានការ​ដែក​នាយករដ្ឋមន្ត្រី​បញ្ជា​ឡើង​រួម​មាន​ការដឹក​ទឹក​ទៅ​កាន់​តំបន់​រាំងស្ងួត​និង​កងទ័ពអាកាស​នឹង​សហការ​ជាមួយ​មន្ត្រី​កសិកម្ម​ដើម្បី​​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅ​ជិត​អាង​ស្តុក​ទឹក​នានា​។​

​បើ​តាម​សារព័ត៌មាន​ថៃ ខេត្ត​ចំនួន​៨ នៅតាម​ទន្លេមេគង្គ រួម​មាន​ឈៀង​រ៉ៃ​, ឡូអេ ,​ណង ខាយ​,​បឿ​ង កាន​,​ណា​ខន ផា​ណុ​ម​,​មុកដា​ហាន​,​អ៊ូ​បុន រ៉ា​ត​ចា​ថា​នី​និង អាំ​ណាត ចា​រើ​ន​​នឹង​ជួប​ការ​អត់​ទឹក​បើ​ទំនប់​វា​រី​អគ្គិសនី​ឡាវ​ក្នុង​ខេត្ត​សាយ៉ា​ប៊ូ​រី ដំណើរការ​។​អាជ្ញាធរ​ថៃ​ក៏​បាន​ផ្ញើលិខិត​មួយ​ទៅ​រដ្ឋាភិបាល​ឡាវ​ដោយ​សុំ​ផ្អាក​ការ​ធ្វើ​តេស្ត​សាកល្បង​ទំនប់​វា​រី​អគ្គិសនី​​នេះ​។​

​ទំនប់​វា​រី​អគ្គិសនី​សាយ៉ា​ប៊ូ​រីក​ម្លាំង​១២៦០​មេហ្កា​វ៉ា​តរប​ស់​ឡាវ ដែល​នឹង​ត្រូវ​បញ្ចេញ​ចរន្ត​នៅ​ខែតុលា​ឆ្នាំ​នេះ នឹង​កាន់តែ​ធ្វើអោយ​ស្ថានភាព​ទឹក​ទន្លេមេគង្គ​អាក្រក់​ឡើង​។​នៅក្នុង​​ខេត្ត​ឈៀង​រ៉ៃ អ្នកស្រុក​ត្អូញ​អំពី​ការធ្លាក់​កំរិត​ទឹក​នៅ​ក្នុង​ទន្លេមេគង្គ​។​ពួកគេ​បារម្ភ​អំពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ​៕​ដោយ​៖​វាសនា​

កសិករ​នៅ​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា ក៏​ជួប​ភាព​រាំងស្ងួត ។​ដំណាំ​ស្រូវ​ក្នុង​ស្រែ​របស់គេ​កំពុង​ក្រៀម​ស្វិត​