ភាពអត់ឃ្លាន​អាហារ​របស់​មនុស្ស​នៅលើ​ផែនដី​នេះ​កាន់តែ​កើនឡើង​

1418

បើ​ផ្អែក​តាម​របាយការណ៍​រប​ស់ អង្គការ​ស្បៀងអាហារ​ពិភពលោក ដែល​រាយការណ៍​ជូន​ប្រទេស​មហា អំណាច​សេដ្ឋកិច្ច​ទាំង​២០ (​អ្នកមាន​២០ ប្រទេស​) G2០ កាលពី​ថ្ងៃទី​៧-៨ ខែកក្កដា នៅ​ក្រុង​ហាម​បឺ​រ ប្រទេស​អាល្លឺម៉ង់ បានឱ្យដឹងថា “​មាន​មនុស្ស​ចំនួន​៧៩៥ លាន​នាក់​ក្នុង​ពិភពលោក​ខ្វះខាត​ស្បៀង អាហារ ហើយ​ក្នុងចំណោម​ចំនួន​នេះ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​៩​នាក់ គឺ​គ្មាន អាហារ​ចូល​ក្រពះ​របស់គេ​ទេ​នៅពេល ចូល​គេង​”​។​បានន័យថា “​មនុស្ស​អត់ ឃ្លាន និង​ដាច់​ស្បៀងអាហារ​តែម្តង គឺ ប្រមាណ​ចំនួន​១០៩​លាន​នាក់​” ។

​ភាព​ទុរភិក្ស​និង​ខ្វះ​ស្បៀងអាហារ ក្នុង​ពិភពលោក​នេះ​មាន​ស្ថានភាព​កំពុង តែ​អាក្រក់​ជាង​កាល​ក្រោយ សង្គ្រាម លោក​លើក​ទី​២​ទៅទៀត ។ ហើយ​មូលហេតុ​ធំៗ​នៃ​ភាពអត់ឃ្លាន​នេះ បណ្តាល មកពី​គ្រោះធម្មជាតិ​និង​សង្គ្រាម ។​

​ក្រឡេកឃើញ​ទិដ្ឋភាព​ខ្លោចផ្សា និង​ទុក្ខវេទនា​ទាំងនេះ ធ្វើឱ្យ​យើង​នឹក ឃើញ​ប្រទេស​យើង​ក្នុង​គ្រា មហា​វេទនា ដែលមាន​ប្រជាជន​រាប់លាន​នាក់​បាន ស្លាប់​ដោយ​អត់ឃ្លាន និង​កុមារា កុមារី មានជីវិត​ដោយ​គ្មាន​អាហា​រូប​ឧ​ត្ថ​ម្ភ រស់នៅ​ដូច​សត្វ​ធាតុ ។​

​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​ខិតខំ កាត់បន្ថយ​ភាពក្រីក្រ និង​បាន​ដឹកនាំ សង្គម​ពី​អត់ឃ្លាន គ្មាន​បាយ​ហូប មក​នាំ អង្ករ​ចេញទៅ​លក់​ផ្សារ​អន្តរជាតិ​នាំទៅ លក់​មិន​អស់​ទៅទៀត ។ បន្ត​ខិតខំ​ជីក ប្រព័ន្ធ​ធា​រាស្ត្រ ផ្លូវ​ដឹកជញ្ជូន ដើម្បី បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ប្រទេសជាតិ ។ សមិទ្ធផល​ទាំងនេះ ជា​ផ្លូវត្រង់​មិន​ពិបាក​មើល​ទេ ។ យើង​នាំគ្នា​ខិតខំ​ទាំង​បុគ្គល​ម្នាក់ៗ ទាំង​គ្រួសារ នីមួយៗ​ទាំង​អ្នកដឹកនាំ រដ្ឋ​គ្រប់ផ្នែក​គ្រប់​ថ្នាក់​ភាពរុងរឿង​ត្រូវតែមាន កំណើត និង​កាន់តែ​ធំធាត់​ឡើង​មិន ខាន​ឡើយ ។​

​ពួក​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ពិភពលោក (​អ្នកមាន​ទាំង​២០) បាន សន្យា​ក្នុង​ការប្រជុំ​លើក នេះ​ថា នឹង​ជួយ ឱ្យ​មនុស្ស​រស់នៅ​លើ​ផែនដី​នេះ​រួចផុត ពី​ភាពអត់ឃ្លាន​ដាច់​ស្បៀង​ត្រឹម​ឆ្នាំ ២០៣០ ។ អ្នក​អត់ឃ្លាន​ទាំងឡាយ​អើយ ធ្វើយ៉ាងណា​រស់​ឱ្យបាន​១៣​ឆ្នាំ​ទៀត (​ដល់​ឆ្នាំ​២០៣០) ទើប​អាចជួយ​ឱ្យ​ឈប់​អត់ឃ្លាន​បាន ៕ ដោយៈ ហេង រតនា អគ្គនាយក ស៊ីម៉ាក់​

​អ្នក​អត់ឃ្លាន​នៅលើ​ពិភពលោក (​រូប​ផេ​ក លោក ហេង រតនា​)
​អ្នក​អត់ឃ្លាន​នៅលើ​ពិភពលោក (​រូប​ផេ​ក លោក ហេង រតនា​)